រឿងកំពុងក្តៅគគុកនៅបណ្ដាញសង្គមទូទាំងពិភពលោក ​ក្រោយនារីបម្រើការតាមយន្តហោះត្រូវ​បានមិត្តភក្ដិប្រុស និង សង្សាររំលោភដល់ស្លាប់

0
2744
Loading...

នាង Christine Angelica Dacera មានអាយុ 23ឆ្នាំ ជានារីបម្រើការតាមយន្តហោះ (នៃប្រទេស ហ្វីលីភីន ) ត្រូវ​បាន​ប្រទះ​ឃើញ​សន្លប់​ស្ដូកស្ដឹង​ក្នុង​អាង​ងូត​ទឹក​នៅបន្ទប់សណ្ឋាគារ ចុងគេនៃ NYE នៅ​រសៀល​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២១ ក្រោយមក​រូប​នាង​ក៏​ត្រូវ​បាន​មិត្ត​របស់​នាង ៣ នាក់​រួម​ទាំង​បុគ្គលិក​សណ្ឋាគារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​ប្រកាស​ថា​ស្លាប់​ពេល​ទៅ​ដល់​ទី​នោះ។

នាងត្រូវបានគេរកឃើញថាមានស្នាមជាំ នៅលើដៃ និង ជើងរបស់នាង ហើយបានពិនិត្យ និង សន្និដ្ឋានថា នាងត្រូវបាន មិត្តភក្ដិ និង សង្សារបស់នាងទាំង ១១នាក់ រំលោភនាងរហូតដល់ស្លាប់ ។

ដោយសារតែកាជប់លាងឆ្លងថ្ងៃបុណ្យណូអែល ជាមួយមិត្តភក្ដិប្រុស និង សង្សាររបស់នាង ប្រហែលដោយសារការទុកចិត្តចំពោះមិត្តភក្ដិ និងសង្សាររបស់នាងពេកទើបក្លាយទៅជាបែបនេះ ហើយរឿងនេះកំពុងតែផ្ទុះពេញបណ្ដាញ Twitter ហើយទទួលបាន Trending #1 ទូទាំងពិភពលោក ចំពោះកាទាមទារកយុត្តិធម៌ជូននាងផងដែរ ។

ចំណែកឯលោក​ស្រី Sharon ដែលត្រូវជាម្ដាយរបស់នារីខាងលើមានការតក់ស្លុតជាខ្លាំងបំផុតក្រោយទទួលដំណឹងនេះ ដោយសាររូបគាត់​ទើប​តែ​ទាក់ទង​តាម video call ជាមួយ​នាង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយ​រីករាយ​សោះ​នោះ ។

គាត់ជឿជាក់​ថា Christine កូន​ស្រី​របស់​គាត់ គឺ​ត្រូវ​បាន​គេ​រំលោភ​បូក និង​សម្លាប់ ហើយ​ពិធី​ជប់លៀង​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ គឺ​អាច​ជា​គម្រោង​គេ​រៀបចំ​ឡើង​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេះ​ប៉ុណ្ណោះ ។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ដោយ​ការ​ទុកចិត្ត​មិត្ត​រួម​ការងារ​របស់​នាង ទើប​គាត់​អនុញ្ញាត​ឲ្យ​កូន​ទៅ​ចូលរួម​ពិធី​ជប់លៀង​ជាមួយ​ពួកគេ ។ កូន​គាត់ ​គ្រាន់​តែ​ចង់​ទទួល​បាន​ការ​សប្បាយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ ហើយ​នាង​មិន​គួរ​ទទួល​បាន​វិញ​នៅ​រឿង​អកុសល​បែប​នេះ​ឡើយ ។

បច្ចុប្បន្ន មិត្ត​របស់​នាង​ទាំង ៣ នាក់ រួម​ទាំង​អ្នក​ចូលរួម​ផ្សេង​ទៀត​សរុប​ទាំង​អស់ ១១ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ជុំវិញ​ការ​សង្ស័យ​ថា​បាន​រំលោភ និង​សម្លាប់​ស្ត្រី​រងគ្រោះ ខណៈ​ខាង​ក្រុម​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​បន្ត។

ហើយនេះជាមេរៀនមួយដាស់តឿនដល់ បងប្អូននារីៗ ត្រូវប្រុងប្រយត្ន័ចំពោះមនុស្សប្រុសដែលមានឈ្មោះជាសង្សារ រឺត្រឹមមិត្តភក្ដិ កុំបណ្ដោយខ្លួនឱ្យនៅម្នាក់ឯងក្នុងចំណោមគេជាច្រើន៕