ក្រោយធ្វើកោសលវិនិច្ឆ័យ គ្មានការបង្ហាញពីទឹក កា ម មានន័យថាមិនមានទឹកកាមត្រូវបានរកឃើញនោះទេ។ រីឯដំបៅក្នុងទ្វារមាសមានលក្ខណ:ជាសះស្បើយ ដែលមានន័យថាវាបានកើតឡើងតាំងពីប៉ុន្មានថ្ងៃមុនមកម៉្លេះ អាចនិយាយបានថាមិនមានសញ្ញានៃការចាប់រំ លោ ភទេ។ ម្យ៉ាងទៀតមានរកឃើញថា ការស្លាប់បណ្តាលមកពីការធ្លុះធ្លាយសរសៃឈាម។
មានរឿងទៀតក្រោយខ្នង ដោយនារីរូបនេះប្រើថ្នាំ ហើយអាចមានគេសម្លាប់ពិតមែន។ រហូតមកទល់ពេលនេះគេកំពុងឃុំខ្លួនជនស ង្ស័ យ ៣នាក់ ចំណែកឯអ្នកដទៃផ្សេងទៀត ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
យោងតាមរូបថតដោយកាំមេរ៉ាសុវត្ថិភាព បានបង្ហាញពីម៉ោងដែលនាំទៅដល់ការស្លាប់របស់អ្នកបម្រើតាមយន្តហោះអាយុ ២៣ឆ្នាំរូបនេះ ដែលត្រូវបានគេរកឃើញថាស្លាប់នៅថ្ងៃឆ្លងចូលឆ្នាំថ្មី ពោលគឺឆ្នាំ២០២១។
នៅក្នុងរូបភាពដែលថតដោយកាំមេរ៉ាសុវត្ថិភាពមួយថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង ១១ និង ៣៨នាទី នាងគ្រីស្ទីនត្រូវបានគេឃើញកាន់ស្បែកជើងរបស់នាង និងកែវស្រានៅក្បែរបុរសពីរនាក់នៅខាងក្រៅបន្ទប់លេខ 2209។ នៅក្នុងការចាប់យករូបភាពពីកាំម៉េរ៉ាមួយផ្សេងទៀតនាថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ ម៉ោង ៣:២២នាទី នាងគ្រីស្ទីនត្រូវបានគេឃើញដើរដោយជើងទទេជាមួយបុរសបីនាក់។
តាមការសន្និដ្ឋាន នាងអាចគាំងបេះដូងដោយសារផឹកជ្រុល ឬស្លាប់ដោយសារប្រើថ្នាំជ្រុល ឬត្រូវមិត្តបញ្ច្រកស្រារហូតស្លាប់
យ៉ាងណានេះគ្រាន់តែជាព័ត៌មានបន្ថែម មិនទាន់ជាផ្លូវការនៅឡើយទេ ដូច្នេះសូមរង់ចាំព័ត៌មានថ្មីៗបន្តទៀត៕