Breaking: សមត្ថកិច្ចពាក់ព័ន្ធកំពុងតាមរកជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ រត់ចេញកន្លែងធ្វើចត្តាឡីស័ក

0
610
Loading...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឱ្យដឹងថា មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

បុរសរូបនេះមានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ នៅព្រឹកមិញនេះ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕ ប្រភព៖ Fresh News