អីយ៉ាមែនទែនហើយ! កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានដឹកនាំនាវាជាច្រើនកំពុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង

0
482
Loading...

តៃប៉ិ៖ កាលពីថ្ងៃអង្គារកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា ក្រុមនាវាដឹកយន្តហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិកនាំមុខដោយនាវា USS Ronald Reagan បានចូលសមុទ្រចិនខាងត្បូងដែលជាតំបន់មួយដែលកំពុងតែមានភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងដែលបានទាមទារផ្លូវទឹកភាគច្រើននិងកំពុងតែមានជម្លោះ។

គេសម្លឹងឃើញថាប្រទេសចិនតែងតែប្រឆាំងនឹងបេសកកម្មយោធារបស់សហរដ្ឋអាមេរិកនៅសមុទ្រចិនខាងត្បូងដោយលើកឡើងថា វត្តមានយោធារបស់សហរដ្ឋអាមេរិកមិនបានជួយលើកកម្ពស់សន្តិភាពឬស្ថេរភាពឡើយ។ ប្រទេសចិនបានប្រកាសស្តីបន្ទោសដល់បណ្តាប្រទេស G-7 ចំពោះសេចក្តីថ្លែងការណ៍ដាក់កំហុសមកលើទីក្រុងប៉េកាំងលើបញ្ហាជាច្រើន។

ទន្ទឹមគ្នានោះដែរកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា”នៅសមុទ្រចិនខាងត្បូងក្រុមអ្នកប្រយុទ្ធបានធ្វើប្រតិបត្តិការសន្តិសុខតាមដែនសមុទ្ររួមមានប្រតិបត្តិការហោះហើររបស់អង្គភាពលើផ្ទៃទឹកនិងផ្ទៃអាកាស“។ ប្រតិបត្តិការនាវានៅសមុទ្រចិនខាងត្បូងគឺតែងតែមានវត្តមានកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បើតាមភាពជាក់ស្តែងនាវាផ្ទុកយន្តហោះនេះត្រូវបានហែរហមអមដំណើរដោយនាវាដឹកមីស៊ីល USS Shiloh និងនាវាពិឃាតមីស៊ីល USS Halsey។ ប្រទេសចិនបានបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការបង្កើតកោះសិប្បនិម្មិតនិងមូលដ្ឋានទ័ពអាកាសនៅទីនោះ។

ដោយសារតែហេតុផលបែបនេះទើបសមុទ្រចិនខាងត្បូងបានក្លាយជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើននៅក្នុងទំនាក់ទំនងសាកល្បងរវាងចិននិងសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការទាមទារទឹកដីដោយខុសច្បាប់ពីទីក្រុងប៉េកាំងនៅក្នុងដែនទឹកដែលសម្បូរទៅដោយធនធានធម្មជាតិ។

ប៉ុន្តែអ្វីដែលជាក់ស្តែងនោះគេបានឃើញថា នាវាចម្បាំងអាមេរិកបានឆ្លងកាត់សមុទ្រចិនខាងត្បូងជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងការអះអាងរបស់ចិន។ វាហាក់ដូចជាការបង្ហាញសាច់ដុំដាក់គ្នារវាងមហាអំណាចទាំងពីរ បន្ទាប់ពីមានជម្លោះសេដ្ឋកិច្ចនិងវិស័យផ្សេងៗជាមួយគ្នា៕ ប្រភព៖ Yahoo News និងReuters