ស្មានមិនដល់ថា ស្បែកមុខមាន “ចៃ” ឬ Face Mites សត្វល្អិតជើង ៨ បង្កាត់ពូជតកូនចៅ (មានវីដេអូ)

0
681

វាជាបញ្ហាមួយដែលមនុស្សជាច្រើនអាចដឹងហើយថា នៅពេលមនុស្សគេងពេលខ្លះវាមានអ្វីម្យ៉ាងគួរឱ្យញញើតបានកើតឡើងចំពោះយើងដោយមិនដឹងខ្លួន មិនថាជាសត្វល្អិតរុយហើរទំមាត់ ឬសត្វកន្លាតឡើងនៅលើមុខជាដើម។

ប៉ុន្តែតើអ្នកដឹងទេថា ទោះបីយើងមិននិយាយអំពីសត្វល្អិតដែលមើលឃើញដោយភ្នែកផ្ទាល់ក៏ដោយ ក្នុងនោះវាក៏មានសត្វល្អិតមួយប្រភេទទៀត ដែលយើងមិនអាចមើលឃើញដោយភ្នែកផ្ទាល់បាន ហើយវារស់នៅនិងបង្កាត់ពូជលើស្បែកមុខរបស់យើងនៅពេលយប់ ។

សត្វល្អិតនេះត្រូវបានគេហៅថា Demodex ដែលត្រូវបានគេស្គាល់ផងដែរថាជា “ចៃស្បែកមុខមនុស្ស” ឬ “Face Mites” ។

វាមានទំហំប្រហែល ០.៣ មីល្លីម៉ែត្រ ជាសត្វក្នុងត្រកូល Arachnid ជាទូទៅវាតែងតែនៅជុំវិញរង្វង់ភ្នែកមនុស្ស ។ វាអាចត្រូវបានរកឃើញទាំងស្ត្រី និងបុរស ហើយអាហារសំខាន់របស់វាគឺខ្លាញ់លើរាងកាយមនុស្ស ។

Demodex ជាទូទៅវាបង្កប់នៅក្នុងរន្ធញើសរបស់មនុស្ស នៅក្នុងរូបភាពនេះពួកវាកំពុងលេចចេញ ពីកន្លែងលាក់ខ្លួន

ប្រភេទនៃសត្វល្អិតនេះ ត្រូវបានរកឃើញដំបូងនៅក្នុងត្រចៀកក្នុងឆ្នាំ ១៨៤២ ដោយលោក Frederick Henle វាមានវដ្តជីវិតខ្លីណាស់ប្រហែល ២-៣ សប្តាហ៍ ហើយអាចពងបានដល់ទៅ ១៥-២០ ពងក្នុងពេលតែមួយ។

ដែលមានអាយុកាលខ្លីនេះហើយ ទើបជីវិតរបស់ពួកវាទាំងអស់មិនចាំបាច់បន្ទោរបង់ (ប៉ុន្តែវាមិនមានន័យថា វាគ្មានលាមកទេ) ពេលខ្លះពួកវាងាប់ទៅទាំងមានកាកសំណល់ទាំងនោះ ក្រោយមកវាក៏នឹងបែកនៅលើស្បែកមុខរបស់យើង ។

ជាធម្មតា Demodex វាមិនមានឥទ្ធិពលអាក្រក់ទៅលើស្បែកមនុស្សធ្ងន់ធ្ងរទេ ដោយសារតែ Demodex វាមានលើស្បែកមនុស្សច្រើនណាស់ ប្រសិនបើវាពិតជាប៉ះពាល់មែន មន្ទីរពេទ្យប្រហែលជាទទួលអ្នកជំងឺមិនទាន់ទេ ។

ជាពិសេស រហូតមកដល់បច្ចុប្បន្ននេះ យើងមិនមានវិធីណាមួយដើម្បីសំអាត និងកម្ចាត់ demodex ទេ។

ប៉ុន្តែបើទោះ Demodex មិនមានឥទ្ធិពលធ្ងន់ធ្ងរលើមនុស្សក៏ពិតមែន ក្នុងនោះក៏មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា Demodex ក៏បង្កជាផលប៉ះពាល់ដូចជាធ្វើឲ្យស្បែកមុខឡើងក្រហម ជ្រុះសក់ ឬកើតមុនរ៉ាំរ៉ៃដែរ ។

តែទោះជាយ៉ាងណា ការសិក្សាទាំងនេះនៅតែមានភាពចម្រូងចម្រាសនៅឡើយ ដូច្នេះវិធីដែលល្អយើងគួរតែធ្វើតាមដំបូន្មានរបស់អ្នកស្រាវជ្រាវភាគច្រើនល្អជាង ព្រោះថា Demodex វាកើតមានឡើងនៅលើស្បែករបស់យើងជាយូរលង់ណាស់មកហើយ ។ ម្យ៉ាងបើទោះជាយើងភ័យស្លន់ស្លោចំពោះពួកវាប៉ុណ្ណា នៅទីបញ្ចប់យើងមិនអាចគេចចេញពីពួកវាបានដែរ ៕

វីដេអូនៃ Demodex ពីឆានែល Deep Look ៖

ប្រភព៖ livescience, dailymail และ foxnews

Loading...