របស់ខ្លួនឯង នរណាមិនហួងហែង! តារាប្រុស Jes Jespipat បង្ហាញពីការហួងហែងលើ មិត្តស្រីសំណព្វ Vill Wannarot ក្រោយនាងធ្វើដូច្នេះ

0
2931
Loading...

ចាត់បានថាជាគូស្នេហ៍តារា ដ៏ផ្អែមល្ហែមមួយគូទៀត ដែលធ្វើឲ្យអ្នកគាំទ្រលើសជាតិស្ករហូតសម្រាប់លោក “Jes Jespipat” និងតារាស្រី “Vill Wannarot” ដែលទោះបីជាពួកគេកម្របានជួបគ្នានៅក្នុងអំឡុងពេលនេះក៏ដោយ ប៉ុន្តែនៅតែមានរឿងផ្អែមល្ហែមត្រូវបានគេឃើញជាញឹកញាប់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដដែល ។

ប៉ុន្តែចុងក្រោយបង្អស់ អាចគួរតែត្រូវបានគេហៅថាការបង្ហាញអំណាចងងឹត របស់ខាងប្រុសក៏ថាបាន ដោយសារតែខាងស្រីគ្រាន់តែបង្ហោះរូបភាព ដែលបង្ហាញពីភាពសិចស៊ីតិចៗសោះ ស្រាប់តែខាងប្រុសបានចេញមុខមកខមមិនភ្លាមៗ ជាសញ្ញាអារម្មណ៍រូបជើងយ៉ាងវែងអន្លាយ ហាក់ដូចជាកំពុងបញ្ជាក់ពីអារម្មណ៍អ្វីម្យ៉ាងដែលលាក់កំបាំងនៅក្នុងនោះ ។

ក្រោយខាងតារាស្រី Vill ក៏ឆ្លើយតបជាមួយមិត្តប្រុសខ្លួនបែបដុតអារម្មណ៍វិញថា “តាមពិត ចង់លើកម្រាមដៃសសើរគេមែនទេ!” ។

ក្រោយមកក៏មានមិត្តសិល្បករ ចូលមកបញ្ចេញមតិចម្អន់ គូសង្សារមួយគូនេះយ៉ាងច្រើនកុះករ អ្នកខ្លះនិយាយថា “ប្រើដៃទៅបានហើយ មិនចាំបាច់ដល់ជើងទេ” ហើយខាងតារាស្រី Vill បានឆ្លើយតបថា “គាត់ចង់ម៉ាស្សាមុខដោយប្រើប្រអប់ជើង” ធ្វើឲ្យម្នាក់ៗមិនអាចនឹងទប់សំណើចបានតែម្តង ៕

ប្រភព៖ IG