ប្រហែលមានដំណឹងល្អ! វីរៈបុរស Mak Prin ដឹកដៃមិត្តស្រី kimberley ទៅធ្វើរឿងមួយដ៏សំខាន់ លើទឹកដីសមុទ្រយ៉ាងរ៉ូមែនទិចបែបឯកជន

0
680
Loading...

នៅតែមានភាពស៊ីចង្វាក់គ្នាសម្រាប់គូស្នេហ៍មួយគូ លោក Mak Prin និងមិត្តស្រី kimberley រហូតមកដល់ពេលនេះគូស្នេហ៍មួយគូនេះបានរួមរស់ជាមួយគ្នាអស់រយៈពេល ៨ ឆ្នាំហើយ។ យ៉ាងណាមីញ កាលពីពេលថ្មីៗនេះ សង្កេតឃើញថា គូស្នេហ៍ផ្អែមល្ហែម Mak-Kimberly បាននាំគ្នាទៅអបអរសាទរខួប ៨ ឆ្នាំ លើទឺកដីសមុទ្រជាមួយបរិយាកាសខ្យល់ត្រជាក់ ថែមទាំងមានអាហារពេលល្ងាចរ៉ូមែនទិកបែបឯកជនទៀតផង។

ក្នុងនោះ បុរសវ័យក្មេង Mak បានធ្វើការបង្ហោះរូបភាពគូស្នេហ៍ផ្អែមល្ហែមនៅក្បែរសមុទ្រជាមួយ មិត្តស្រី Kimberly អង្គុយកើយស្មានិងមើលទឹកសមុទ្រជាមួយគ្នាយ៉ាងរំភើយ ចំណែកផ្នែកខាងមុខត្រូវបានរៀបចំជាតុអាហារពេលល្ងាច អមជាមួយការសរសេរចំណងជើងថា “ខួបទី៨ @kimmy_kimberley ២០២១ Forerver” ព្រឹត្តិការណ៍នេះបានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិយោបល់គ្រប់គ្នា ប៉ុន្តែអ្វីដែលកាន់តែពិសេសក្នុងចំណោមអ្នកខមិនទាំងអស់ក៏មានកំពូលមិត្តដូចជា Nadech Kugimiya បានចូលមកបញ្ចេញមតិថា “Scream”។

ម៉្យាងវិញទៀត តារាសម្ដែងស្រីនាង Kimberley ក៏បានបង្ហោះរូប Selfie ជាលក្ខណៈរូបគូស្នេហ៍ជាមួយនឹងវីដេអូឃ្លីបបង្ហាញពីបរិយាកាសស្នេហាស្វីតៗមុនពេលថ្ងៃលិច រួមជាមួយសារខ្លីដ៏មានន័យថា “រីករាយភាពគ្មានទីបញ្ចប់បេប៊ី @mark_prin ២២.០៩.២០២១” ។

បន្ថែមពីលើនេះ មានអ្នកគាំទ្រជាច្រើនចូលមកចុច like រាប់សែននាក់ បន្ទាប់មកក៏មានមនុស្សមួយចំនួននិយាយថា “ចង់ឃើញអ្នកទាំងពីររៀបការជាប្តីប្រពន្ធ”។ ប៉ុន្តែ ខ្ញុំមិនដឹងថា មុនពេលវិលត្រឡប់ពីដំណើរកម្សាន្តនេះវិញ តើនឹងមានឈុតឆាករៀបអាពាហ៍ពិពាហ៍ឬក៏អត់ទេ៕

ប្រភព៖ បរទេស
អត្ថបទដោយ៖ លីនិ