ជាតួឯកស្រីមួយរូបទៀត ដែលត្រូវបានគេដឹងថា ពោរពេញដោយទេពកោសល្យក្នុងវិស័យសិល្បៈថៃនោះគឺតារាស្រី “Vill Wannarot” មិនថាបង្ហាញមុខនៅក្នុងរឿងអ្វីទេ សុទ្ធតែល្បីមានអ្នកតាមដានភ្លូកទឹកភ្លូកដីដែរ ។
កាលពីពេលថ្មីៗនេះ Vill បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលនាងបើក Q&A នៅលើ IG Story ក្នុងនោះមានមនុស្សជាច្រើនបានមកសួរ និងទទួលបានចម្លើយពីតារាស្រីរូបនេះ ប៉ុន្តែមានសំណួរដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺនៅពេលមានអ្នកសួរនាងថា “តើ p’Vill គិតយ៉ាងម៉េចចំពោះមនុស្សដែលចូលចិត្តនិន្ទាគេ?” ស្រាប់តែ Vill បានឆ្លើយយ៉ាងលះដូច្នេះថា ៖
“យើងសប្បាយម៉ាត់នឹងនិន្ទាគេ ប៉ុន្តែគេមិនសប្បាយជាមួយយើងទេ ប្រសិនបើអ្នកចង់និយាយសូមនិយាយអំពីខ្លួនឯង សម្រាប់ខ្ញុំ! បើយើងមិនល្អជាងគេទេ ចូលកុំលើកយករឿងគេមកនិយាយ ព្រោះវាមើលទៅអន់ខ្លាំងណាស់ សូមចំណាយពេលដើម្បីកែលម្អខ្លួនឯងវិញល្អជាង” ព្រមទាំងភ្ជាប់រូបសញ្ញាអារម្មណ៍ថា “ខ្ជិលនិយាយច្រើននាំឈឺក” ៕
ប្រភព៖ IG