មេម៉ាយមានមន្តស្នេហ៍! នាង Aff Taksaorn រំភើបចិត្តក្នុងខួបគម្រប់ ៤១ ឆ្នាំនេះ ត្រូវកំលោះវ័យក្មេងទេពកោសល្យខ្លាំងបួនដួង លេចមុខជូនពរថ្ងៃកំណើត

0
527
Loading...

នាង Aff Taksaorn វីរនារីមួយរូបដែលបានកាន់តំណែងជាស្រីមេម៉ាយកូនមួយអស់រយៈពេលយូរមក ហើយក៏មិនទាន់បានរកឃើញបុរសណាម្នាក់មកស្អំបេះដូងនៅឡើយទេ។ ​នៅក្នុងឱកាសនេះផងដែរ សង្គេតឃើញថា តារាសម្ដែងស្រីល្បីឈ្មោះ Aff Taksaorn បានប្រារព្ធ​ខួប​កំណើត​គម្រប់​៤១​ឆ្នាំ យ៉ាងសប្បាយរីករាយទៀតផង។

យ៉ាងណាមិញថ្មីៗនេះ Aff Taksaorn បានធ្វើការបង្ហោះរូបភាពជាច្រើន នឹងបង្ហាញនំ​ខួប​កំណើត​ដ៏​ធំ​តាមរយៈប្រព័ន្ធ Instagram @aff_taksaorn ផ្ទាល់ខ្លួន។ ក្រោយមក ស្រាប់តែលេចមុខបុរសសង្ហាចំនួន​៣​នាក់ ​Tim Phitha, Tor Thanapob និង Tee Thanapol ចូលមកខមិនជូនពរខួបកំណើតនាងក្នុងឆ្នាំនេះផងដែរ។

អ្វីដែលសំខាន់ក្រៅ​ពី​បុរសទាំងបីខាង​លើ នៅមានវីរបុរស​ Neng Saran ដែលជាបណ្ឌិត​រូប​សង្ហា​​មាន​សញ្ញាប័ត្រខ្ពស់ និង​ជា​តួឯក​​មួយ​រូប​ដែលធ្លាប់មាន​ស្ថានភាព​ទាក់ទងជាមួយ Aff Thaksorn ក៏​បាន​បង្ហោះ​រូប​ថតមួយសន្លឹកលើ IG ព្រមអមសារដ៏មានអត្ថន័យថា “HBD na kub”។

ជាមួយគ្នានោះ បន្ទាប់ពីព្រឹត្តិការណ៍​ខួបកំណើតនេះ​ត្រូវបានចែកចាយតាមបណ្ដាញសង្គម បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​គាំទ្រ​របស់ Aff Thaksorn និង​អ្នក​គាំទ្រ​របស់​យុវជន​ទាំង ៤ សម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង អំពីមិត្តភាពនៃទំនាក់ទំនង​រវាង​បង​ប្អូន​ក្នុង​វិស័យ​សិល្បៈ​​កក់ក្ដៅបែបនេះ៕

ប្រភព៖ បរទេស