ជាគូស្វាមីភរិយាតារាមួយគូទៀតដែលគួរឱ្យស្រឡាញ់ខ្លាំងណាស់ ឲ្យតែមានពេលទំនេរតែងតែបន្ថែមភាពផ្អែមល្ហែមឱ្យគ្នាទៅវិញទៅមក សម្រាប់គូស្នេហ៍របស់ “DJ Puttichai Kasetsin” និងភរិយាដ៏ស្រស់ស្អាត “Jui Warattaya Nilkuha” បើទោះជាអ្នកទាំងពីរមិនទាន់មានដំណឹងល្អពីទាយាទតូចក៏ដោយ ក៏អ្នកទាំង ២ នៅតែមានក្តីសុខដែរ ព្រោះជីវិតសព្វថ្ងៃនេះមើលទៅមានសុភមង្គលណាស់។
ហើយកាលពីថ្មីៗនេះ លោក Puttichai បាននាំទស្សនិកជនដើរលេងផ្ទះដ៏ធំស្កឹមស្គៃ ដែលផ្ទះនេះត្រូវបានសាងសង់នៅជាប់នឹងផ្ទះចាស់ ដោយនៅខាងក្រៅផ្ទះមានសួនផ្កាមានប្រភពទឹកមើលទៅដូចនៅបរទេស ចំណែកតួផ្ទះត្រូវបានរចនាឡើងយ៉ាងឡូយឆាយ និងទាន់សម័យ បូកនឹងការប្រើកញ្ចក់ថ្លាដើម្បីតុបតែង ធ្វើឱ្យវាមើលទៅកាន់តែមានផាសុកភាព ។
យ៉ាងណាមិញ បើមើលទៅផ្ទះទាំងមូលមានភាពប្រណិតទំនើបបំផុត មិនថាជាតំបន់ផ្ទះបាយចំណាយអស់ជាងមួយលានបាត បូកនឹងបន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក បន្ទប់ដាក់ស្បែកជើង ក៏រចនាចេញមកមើលទៅស៊ីវិល័យដែរ។
រីឯចំណុចលេចធ្លោជាងគេ គឺស្ថិតនៅផ្នែកនៃជណ្តើរឡើងទៅជាន់ទី ២ វាធ្វើពីថ្មម៉ាបពណ៌ខ្មៅឆ្លាស់គ្នាយ៉ាងស្រស់ស្អាត ចំណែកជាន់ទី ២ ជាបន្ទប់ព្រះពុទ្ធដែលមានសារៈសំខាន់ខ្លាំងណាស់អាចនិយាយថាវាជាផ្ទះក្នុងក្តីស្រមៃរបស់មនុស្សគ្រប់រូបក៏ថាបាន ៕
សូមទស្សនាវីដេអូនៃទិដ្ឋភាពផ្ទះទាំងមូលខាងក្រោម៖
ប្រភព៖ Home Celebrity