ក្រុមអ្នកគាំទ្រលាន់មាត់ភ្លាម ក្រោយអ្នកនាង Sririta ព្រលែងស្ទីលដ៏កម្រមួយដើម្បីអបអរឆ្នាំថ្មី ឥតខ្ចោះមិនចាញ់ក្រមុំៗឡើយ

0
674
Loading...

មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះទេ អ្នកនាង Sririta Jensen មានភាពលេចធ្លោ គ្រប់ទម្រង់និងស្ទាយ ទាន់សម័យ បើទោះបីជាកំពុងក្លាយខ្លួនជាអ្នកម្ដាយកូនមួយក៏ពិតមែន។ ជាពិសេស អ្នកនាងតែងតែចំណាយពេលវេលាដ៏មានតម្លៃជាមួសយស្វាមីនិងកូន ដើម្បីបំពេញបន្ថែមសុភមង្គលក្នុងគ្រួសារទៀតផង។

តួយ៉ាង ក្នុងពេលថ្មីៗនេះ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី អ្នកម្ដាយវ័យក្មេង Sririta Jensen បានធ្វើឲ្យបណ្ដាអ្នកគាំទ្រទូទាំងប្រទេសកាន់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញរាងស៊ិចស៊ី បញ្ចេញសាច់ខ្ចីស្រឡូន ដល់ថ្នាក់នាំគ្នា​លាន់មាត់សរសើរ​មិនដាច់ពីមាត់ ក្នុងស្ទីលក្ដៅគគុកនៅលើឆ្នេរខ្សាច់ ហើយចំពោះរូបភាពនេះក៏កម្រមានណាស់ដែរ។

ជាមួយគ្នានោះ បណ្ដុំហ្វេនៗដែលជាអ្ននិយមតាមដានអ្នកម្ដាយកូនមួយ Sririta Jensen កន្លងមក ចូលមកបញ្ចេញមតិច្រើនកុះករថា «ស្អាតខ្លាំងណាស់, ស្អាតឡូយ, ស៊ិចស៊ីស្អាតគ្រប់ជ្រុង, គួរឲ្យស្រលាញ់ណាស់»៕







ប្រភព៖ បរទេស