ហើមភ្នែកមួយចំហៀង! តារាកំប្លែងប្រុស Goh Tee ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានអាការៈហើមភ្នែកដោយសាររបស់មួយនេះ

0
386
Loading...

បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែងដ៏ល្បី Goh Tee Aramboy បង្ហោះរូបភាពហើមភ្នែកបិទជិត បន្ទាប់ពីគាត់បានហូបខ្យាដំរី៣ក្បាល កាលពីល្ងាចម្សិលមិញ (ថ្ងៃទី១ ខែកុម្ភៈ) ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាល។

Goh Tee បានប្រាប់ពីមូលហេតុ និងអាប់ដេតរោគសញ្ញា “រូបភាពទី ១ បន្ទាប់ពីហូបខ្យាដំរី ៣ ក្បាលនៅម៉ោង ៣ និង ៣០ នាទីរសៀលម្សិលមិញ រូបភាពទី ២ ទទួលថ្នាំប្រឆាំងនឹងអ៊ីស្តាមីននៅម៉ោង ១ ទៀបភ្លឺ រូបភាពទី ៣ បន្ទាប់ពីចូលពេទ្យ ហើយភ្ញាក់ពីគេងនៅម៉ោង ៧ ព្រឹកឃើញថាធូរស្បើយ”

“រំពឹងថានឹងជាសះស្បើយមិនលើសពីថ្ងៃត្រង់ នឹងបាន​ទៅ​ថត​រឿង​នៅ​ម៉ោង ១ រសៀល នឹង​បន្ត​ថត​នៅ​ម៉ោង ៣ រសៀល ខ្ញុំធូរហើយកុំបារម្ភអីទាំងអស់គ្នា ជីវិតត្រូវតែដើរទៅមុខ ហេហេធូរហើយធ្ងន់ធ្ងរជាងនេះក៏ធ្លាប់ជួបហើយអរគុណអ្នកទាំងអស់គ្នា” ចំកណ្តាលការលើកទឹកចិត្តពីអ្នកគាំទ្រផ្ញើសារសួរសុខទុក្ខជាច្រើន ៕

ប្រភព៖ Thai Entertainment