Loading...
ថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាង៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស ។ ភ្ញៀវសរុបមានចំនួន ៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៨,២៤៣ នាក់ ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
- ខេត្តកំពង់ឆ្នាំង ១៦០,៧៤០ នាក់
- ខេត្តបាត់ដំបង ១០៧,២៥៤ នាក់
- ខេត្តសៀមរាប ១០៧,០១៤ នាក់
- ខេត្តពោធិ៍សាត់ ៨៣,៨៩៦ នាក់
- ខេត្តកំពង់ចាម ៥៧,៤៣០ នាក់
- ខេត្តព្រៃវែង ៥៦,០០២ នាក់
- ខេត្តកំពង់ស្ពឺ ៤៩,២៨៨ នាក់
- រាជធានីភ្នំពេញ ៣៨,៩៧២ នាក់
- ខេត្តបន្ទាយមានជ័យ ៣៧,៣១៦ នាក់។
ការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមគោលដៅសំខាន់ៗ ដូចជានៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ កណ្តាល រតនគិរី និងគោលដៅផ្សេងៗទៀតបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងមកពីតំបន់ជុំវិញឲ្យមកកម្សាន្តយ៉ាងច្រើនកុះករ ។
អត្ថបទដោយ ៖ Rathika