មើលដាច់កន្ទុយភ្នែក! ស្ងាត់ៗតារាកំប្លែងជួរមុខ Mum Jokmok បង្អួតវិមានដ៏ប្រណីត​សង់លើដី ៣រ៉ៃ ទំនើបឥតខ្ចោះ ឯតម្លៃគ្រាន់ឭហ្វេនៗចង់ស្លុតស្មារតី

0
292
Loading...

ជឿថាប្រិយមិត្តនិយមលេងលើប្រព័ន្ធអ៊ីនធើណេតប្រាកដជាបានស្គាល់ច្បាស់ហើយទាក់ទងជាមួយតារាសម្ដែង និងតារាកំប្លែងមានកេរ្តិ៍ឈ្មោះល្បាញល្បីប្រចាំប្រទេសថៃ Mum Jokmok (Petchatai Wongkhamlao)។ យ៉ាងណាក៏ដោយ ភាគច្រើនលោក Mum Jokmok ត្រូវបានមហាជនស្គាល់ច្បាស់ អំឡុងពេលដែលលោកបានបង្ហាញវត្តមានដើរតួក្នុងរឿងបែបកំប្លែង។

ទទួលស្គាល់ថា តារាកំប្លែក Mum Jokmok ពិតជាមានទេពកោសល្យនិងសមត្ថភាពខ្ពស់ខ្លាំងណាស់ក្នុងរង្វង់សិល្បៈ ដោយមិនថាការសម្ដែងស្ថិតក្នុងកាលៈទេសៈបែបណា ទម្រង់មួយណា លោកតែងតែផ្តល់សំណើចសើចក្អាកក្អាយដល់មហាជនលើបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ បើនិយាយពីប្រិយភាពវិញ នៅតែមានការគាំទ្រភ្លូកទឹកភ្លូកដី នឹងមិនដែលថមថយទាល់តែសោះ។

តួយ៉ាងក្នុងឱកាសនេះ Mum Jokmok កាន់តែបង្កឲ្យបណ្ដាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងកុះករ បន្ទាប់ពីចេញមកបង្ហាញ វិមានដ៏ស្កឹមស្កៃមួយសាងសង់លើដីចំនួន ៣ រ៉ៃ (ផ្ទៃដី ១២០០ ម៉ែត្រការ៉េ) មានតម្លៃសរុបជាង ១០០ លានបាត ​រួមទាំងមានសោភ័ណ​ភាព​ស្រស់​ស្អាតជាទីគាប់ចិត្តទៀតផង។

គួរបញ្ជាក់ថា ចំពោះទីធ្លានៅខាងក្នុងផ្ទះរបស់ Mum Jokmok មានផ្ទៃដីធំទូលាយ អាងហែលទឹកបែបឯកជន បន្ទប់ជប់លៀងដ៏ស្រស់ស្អាតផងដែរ។​ ​​​​​​លើសពីនេះ ទាំងក្នុងនិងក្រៅផ្ទះ Mum Jokmok បានរៀប​ចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ តុបតែងតាមបែបទំនើប បំពាក់ដោយគ្រឿងសង្ហារិមកាលីបទាន់សម័យ។ ដើម្បីកុំឲ្យខាតពេល តោះទៅមើលទាំងអស់គ្នា៕


ប្រភព៖ បរទេស