ក្រោយត្រូវមហាជនជីកឬសគល់ខ្លាំង Vill Wannarot ទម្លាយខ្ទេចខ្ទីពីអាថ៌កំបាំងរូបអតីតមួយសន្លឹក និងឆ្នាំនៃការចូលសិល្បៈដំបូង

0
395
Loading...

កញ្ញា Vill Wannarot ជា​តារា​ដ៏​ល្បី​មួយ​រូប​ទៀត​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់ជា​ច្រើន​ឆ្នាំ​មក​ហើយ ថែមទាំងបានបង្កើតស្នាដៃឆ្នើមជាច្រើនតាមរយៈរឿងភាគថៃ ក៏ដូចជាការបង្ហាញម៉ូដតាមបណ្ដាវិស័យផ្សេងៗ រហូតទទួលបានការចាប់អារម្មណ៍ ស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រមកដល់បច្ចប្បន្ននេះ។

ជាក់ស្ដែងដូចបានឃើញហើយ កាលពីម្សិលមិញ (ថ្ងៃទី៤ ឧសភា ២០២២) តារាស្រីរូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយទម្លាយរូបភាពមួយសន្លឹកអំឡុងពេលចូលក្នុងវិស័យសិល្បៈថ្មី នឹងជាការសម្ដែងរឿងភាគដំបូង តាម​រយៈ IG story ព្រមទាំងបន្ថែម Caption ថា “ចង់ដឹង​ថា Phi View ចូល​សិល្បៈ​ពី​ឆ្នាំ​ណា?

យ៉ាងណាមិញ បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានសម្គាល់ឃើញថា មានបណ្ដាអ្នកគាំទ្រមួយចំនួនធំលើបណ្ដាញសង្គម ចូលមកចុចឡែក នឹងខមិនសួរសំណួរជាច្រើនទាក់ទងនឹងរូបភាពពីអតីតកាលមួយនេះយ៉ាងច្រើនកុះករផងដែរ។

ជាមួយគ្នានោះ Vill Wannarot ក៏បានបញ្ជាក់លើរូបភាពថា “ក្នុងឆ្នាំ​ ២០០៨ រឿង​ទី​១ Kaew Lom Phet (ខ្ញុំ​មិន​ស្គាល់ Boa, Saikik,៥៥៥ ទេ)។ ជាការពិត​មែន សម្រស់​អាច​នឹង​ផ្លាស់​ប្តូរ​តាម​ពេល​វេលា និយាយមិនលាក់លៀម មុខ​ស្ដើង​ស្អាតបានដោយសារ​ Botox ប៉ុណ្ណោះ”៕






ប្រភព៖ បរទេស