បែកធ្លាយវីដេអូរាំ របស់នាយករដ្ឋមន្រ្តីហ្វាំងឡង់ (មានវីដេអូ)

0
163
Loading...

ហ្វាំងឡង់៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) ជានាយករដ្ឋមន្ត្រីហ្វាំងឡង់ បាននិយាយថា លោកស្រីមាន ការខកចិត្ត ដែលវីដេអូរាំរបស់ខ្លួន ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញអ៊ិនធឺណិត ដែលពិធីជប់លៀងនេះ វាជាលក្ខណៈឯកជន ខណៈដែលមានតែក្នុងចំណោម មិត្តភក្តិរបស់លោកស្រីប៉ុណ្ណោះដែលអាចបានឃើញនូវវីដេអូនេះ ហើយដំបូងឡើយឃ្លីបវីដេអូនេះ ត្រូវបានបង្ហោះចូលទៅក្នុងគណនី Instagram ឯកជនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយ Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

Creator: Zucchi-Enzo
Copyright: European Union

លោកស្រីបាននិយាយទៀតថា លោកស្រីដឹងថាត្រូវបានគេថត ប៉ុន្តែមិននឹកស្មានថាវីដេអូនេះ នឹងត្រូវឃើញជាសាធារណៈបែបនេះទេ។ លោកស្រី ម៉ារីន បានប្រាប់ទៀតថា «ឃ្លីបវីដេអូនេះ គឺមានលក្ខណៈឯកជន ហើយថតក្នុងកន្លែងឯកជន» តែលោកស្រីមិនដឹងថានរណាជាអ្នកធ្វើឲ្យបែកធ្លាយវីដេអូឡើយ។

វីដេអូឃ្លីបនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វាំងឡង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមានរយៈពេល ២នាទីនៃការច្រៀង និងរាំរបស់លោកស្រី ជាមួយក្រុមអ្នកមានឥទ្ធិពល និងសិល្បករក្នុងស្រុកល្បីៗផ្សេងទៀត។

តែទោះជាមានការផ្សព្វផ្សាយពីកាសែតក្នុងស្រុកមួយចំនួន ដោយនិយាយបែបមិនចិត្តពីឋានៈរបស់លោកស្រី ជាមួយវីដេអូបែបនេះក្ដី ប៉ុន្តែប្រជាជនហ្វាំងឡង់ភាគច្រើនបានសម្តែងការគាំទ្រដល់អ្នកដឹកនាំវ័យក្មេង រូបនេះ សម្រាប់ការចំណាយពេលក្នុងជីវិតឯកជន ក្នុងពេលកាន់មុខតំណែងដ៏មានទំនួលខុសត្រូវច្រើនរបស់លោកស្រី។

គួរឲ្យដឹងដែលថា លោកស្រី សាន់ណា ម៉ារីន អាយុ៣៦ឆ្នាំ បានក្លាយជាមេដឹកនាំ រដ្ឋាភិបាលវ័យក្មេងបំផុតរបស់ពិភពលោក នៅក្នុងខែធ្នូ ឆ្នាំ ២០១៩៕

ទស្សនាវិដេអូខាងក្រោមនេះ៖