តារាស្រីល្បីឈ្មោះ Savika Chaiyadej ហៅ “Pinky” និងម្តាយរបស់នាង Sarinya រួមទាំងមនុស្សចំនួន ១៩នាក់ត្រូវបានចាប់ដាក់ពន្ធធនាគារនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) ពីបទបទក្លែងបន្លំដោយបោកប្រាស់លុយ ការបញ្ចូលប្រព័ន្ធទិន្នន័យក្លែងក្លាយផ្សេងៗ និងបន្លំឯកសារ ដោយបង្កការខូចខាតដល់ប្រជាជនជាខ្លាំង ដោយផ្ដើមពីក្ការបណ្ដាក់ទុកក្នុងក្រុមហ៊ុន Forex-3D ។
Pinky និងម្ដាយបានស្នើសុំនៅក្រៅឃុំ ប៉ុន្ដែខាងតុលាការបានច្រានចោលសំណើរនេះ ក្រោមហេតុផលខ្លាចពួកគេព្យាយាមរត់គេចខ្លួន ដូច្នេះត្រូវឃុះខ្លួនបណ្ដោះអាសន្ន។
ការបោកប្រាស់នៃការវិនិយោគ ដែលតាមពិតទៅគឺជាគម្រោង Ponzi ដែលផ្តល់ឱ្យវិនិយោគិនត្រឡប់មកវិញរហូតដល់ 80% លើការវិនិយោគរបស់ពួកគេ។ យោងតាមនាយកដ្ឋានស៊ើបអង្កេតពិសេស បានឱ្យដឹងថា មនុស្សប្រហែល 14,000 នាក់ត្រូវបានបោកបញ្ឆោតក្នុងការវិនិយោគនៅក្នុងគម្រោងនេះ ដែលមានតម្លៃប៉ាន់ស្មានជាទឹកប្រាក់ប្រហែល 1.9 ពាន់លានបាត។
ថ្ងៃនេះ DSI បានប្រគល់ទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល 230 លានបាត ដែលរឹបអូសបានពីក្រុមហ៊ុនវិនិយោគ និងមេក្រុមដែលជាប់ចោទឈ្មោះ Apirak Kotethi ទៅកាន់ការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីរក្សាសុវត្ថិភាព មុនពេលវាប្រគល់ជូនជនរងគ្រោះនៃការឆបោក ដែលទ្រព្យសម្បត្តិទាំងនោះសរុបចំនួន ១៧៣ រួមមាន រថយន្ត ១៤ គ្រឿង ប័ណ្ណកម្មសិទ្ធដីធ្លី ១២ប្លង់ គោយន្តកន្រ្តៃ ១១ គ្រឿង ស្លាកលេខរថយន្តថ្លៃ ៩ ខ្សែ នាឡិកាដៃ ឧបករណ៍ហាត់ប្រាណ ៥៤ ឈុត និងគ្រឿងអលង្ការមាសជាដើម។
គួរអោយដឹងដែរថា DSI ត្រូវបានស៊ើបអង្កេតការបោកប្រាស់ចាប់តាំងពីឆ្នាំ 2019 មកម្ល៉េះ បន្ទាប់ពីអ្នកវិនិយោគជាច្រើនបានដាក់ពាក្យបណ្តឹងដែលអះអាងថាពួកគេត្រូវបានបោកប្រាស់ដោយ Forex-3D ៕ ប្រភព៖ thaipbsworld