រដ្ឋកាលីហ្វ័រញ៉ា៖ យន្តហោះពីរគ្រឿងបានបុកគ្នានៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ខណៈពេលដែលព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងស្រុកមួយកាលពីថ្ងៃព្រហស្បតិ៍ ហើយយ៉ាងហោចណាស់មនុស្សពីរនាក់ក្នុងចំណោមបីនាក់ត្រូវបានស្លាប់។
ការប៉ះទង្គិចគ្នាបានកើតឡើងនៅអាកាសយានដ្ឋានក្រុង Watsonville នៅមុនម៉ោង 3 រសៀល នេះបើយោងតាមTwitter របស់ទីក្រុង Watsonville ។ អាកាសយានដ្ឋានមួយនេះមិនមាន ប៉មបញ្ជា ដើម្បីបញ្ជាយន្តហោះចុះចត និងហោះឡើងនោះទេ។

AP
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា មានមនុស្សពីរនាក់នៅលើយន្តហោះម៉ាស៊ីនពីរប្រភេទ Cessna 340 ហើយយន្តហោះ Cessna 152 មានត្រឹមអ្នកបើកបរម្នាក់តែប៉ុណ្ណោះ ។ ក្រុមមន្ត្រីបានអះអាងថា មានអ្នកស្លាប់ប៉ុន្តែវាមិនច្បាស់នៅឡើយ ថាតើនរណានៅរស់រានមានជីវិតនោះឡើយ។

AP
FAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះបានទៅដល់ផ្លូវចុងក្រោយរបស់ពួកគេទៅកាន់អាកាសយានដ្ឋាន នៅពេលដែលមានការប៉ះទង្គិចគ្នាបានកើតឡើង។ FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ មិនទាន់មានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះ កំពុងស៊ើបអង្កេតនៃការធ្លាក់យន្តហោះនេះ។
គួរបញ្ជាក់ថា មិនមាននរណាម្នាក់នៅលើដីរងរបួសទេ។ អាកាសយានដ្ឋាននេះមានផ្លូវរត់ចំនួន 4 និងជាកន្លែងសម្រាប់យន្តហោះជាង 300 គ្រឿង នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ វាគ្រប់គ្រងប្រតិបត្តិការច្រើនជាង 55,000 ក្នុងមួយឆ្នាំ ហើយត្រូវបានគេប្រើជាញឹកញាប់សម្រាប់យន្តហោះកម្សាន្ត និងអាជីវកម្មកសិកម្ម៕
វីដេអូដោយ KPIX CBS SF Bay Area