យោងតាមឯកសារដែលបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណែត របបយោធាក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងព្យាយាមទប់ស្កាត់លើសេវាធនាគារចល័ត និងការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។
ឯកសារលេចធ្លាយ ដែលបានរីករាលដាលនៅលើបណ្ដាញសង្គម គឺចុះថ្ងៃទី 15 ខែសីហា ពីធនាគារកណ្តាលរបស់ភូមា ហើយពួកគេបានស្នើឱ្យធនាគារ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកផ្ញើ និងទទួលប្រាក់តាមរយៈការផ្ទេរតាមធនាគារចល័ត។
ព័ត៌មានដែលត្រូវប្រមូលរួមមាន ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ អាសយដ្ឋាន និងហេតុផលសម្រាប់ការផ្ទេរប្រាក់។
ឯកសារនេះអះអាងថា នេះមានបំណងបញ្ឈប់លំហូរនៃការគាំទ្រហិរញ្ញវត្ថុដល់អ្នកប្រឆាំងនឹងរដ្ឋបាលបច្ចុប្បន្ន។ វាក៏ណែនាំផងដែរថា សេវាផ្ទេរប្រាក់តាមអេឡិចត្រូនិក ដូចជាភ្នាក់ងារ Kpay និង Wave Money ហើយដំឡើងកាម៉េរ៉ា CCTV ដើម្បីថតអតិថិជនដោយសម្ងាត់។
វាក៏បានដាក់បទប្បញ្ញត្តិកាន់តែតឹងរឹងលើភ្នាក់ងារ និងអ្នកប្រើប្រាស់ដែលទាក់ទងនឹងការផ្ទេរប្រាក់ច្រើន ដោយទាមទារឱ្យមានវិញ្ញាបនប័ត្រពីអ្នកគ្រប់គ្រងក្នុងតំបន់ និងលិខិតរបស់ប៉ូលីស ដើម្បីដឹងថាអ្នកប្រើប្រាស់ទាំងនោះមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់ប៉ូលីសដែលឬទេ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 17 ខែសីហា អ្នកនាំពាក្យ យោធា ឧត្តមសេនីយ៍ Zaw Min Tun ក៏បាននិយាយផងដែរថា ពួកគេកំពុងបង្កើតបណ្ដាញសង្គមរបស់ខ្លួនឯងជំនួស Facebook បន្ទាប់ពីការហាមឃាត់ទូទាំងប្រទេសលើវេទិកានេះត្រូវបានដាក់។ លោកបានអះអាងថា វាគឺដោយសារតែការមានពាក់ព័ន្ធយ៉ាងខ្លាំងទាក់ទងនឹងយោធា សកម្មភាពភេរវជន និងការបង្ហោះដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងជំនឿសាសនាក្នុងប្រទេសមីយ៉ាន់ម៉ា។
គួរឲ្យដឹងដែរថា ការហាមប្រាម Facebook បានកើតឡើងចាប់តាំងពីការចូលកាន់កាប់របស់យោធានៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ប៉ុន្តែវានៅតែអាចចូលប្រើបានតាមរយៈការប្រើប្រាស់ VPNs៕