ចំណុចដែលគួរឲ្យកត់សម្គាល់បំផុតមួយនៅក្នុង MV បទ “Pink Venom” របស់ BLACKPINK គឺឃើញ Jennie ពាក់អាវដែលមាននិមិត្តសញ្ញា Manchester United ក្លឹបបាល់ទាត់ដែលកំពុងត្រូវបាន “Troll” ពេញបណ្តាញសង្គម ដោយសារតែការលេងមិនល្អនាពេលបច្ចុប្បន្ន។ ហេតុអ្វី Jennie ពាក់អាវ Manchester United ក្នុង MV នេះទៅវិញ?
MV ថ្មីរបស់ BLACKPINK មានចំណងជើងថា “Pink Venom” ចេញត្រឹមមួយថ្ងៃ មានអ្នកចូលមើលជាង 100 លានដងនៅលើ YouTube តែអ្វីដែលផ្អើលលើកនេះ មិនត្រឹមតែអ្នកគាំទ្រ Kpop រំភើបនឹង MV ថ្មីនេះនោះទេ ប៉ុន្តែក៏មានអ្នកគាំទ្របាល់ទាត់ចូលរួមយ៉ាងច្រើនផងដែរ ។

មូលហេតុគឺដោយសារតែ Jennie ពាក់អាវ Manchester United ។ ហើយដោយសារតែ Manchester United ក៏កំពុងត្រូវបាន troll នៅជុំវិញពិភពលោក នៅពេលដែលពួកគេឈរនៅលេខរៀងទី 1 ពីបាតតារាងមកវិញ នៅ Engligh Premier League។ ប៉ុន្តែហេតុអ្វីបានជា Jennie ពាក់អាវក្លឹបដែលកំពុងត្រូវបានគេចំអកនេះទៅវិញ?

អ្នកខ្លះគិតថាមកពី Jennie ជាអ្នកគាំទ្ររបស់ MU ដូច្នេះនាងជ្រើសរើសអាវនោះដោយខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ គេហទំព័រព័ត៌មានជាច្រើនបានផ្តល់ហេតុផលផ្សេងពីនេះ ដោយថា BLACKPINK បានសហការជាមួយ Adidas តាំងពីខែមករា ឆ្នាំ 2020 ហើយ Adidas គឺជាក្រុមហ៊ុនផលិតអាវរបស់ MU ។
រឿងដែលគួរឱ្យអស់សំណើចនោះ គឺថា MU ស្ថិតក្នុងដំណាក់កាលដ៏អាក្រក់បំផុតទាំងផ្នែកសមិទ្ធិផលក្នុងអាជីព និងបញ្ហាផ្ទៃក្នុង ដូច្នេះអ្នកគាំទ្របាល់ទាត់ជាច្រើននិយាយលេងសើចថា ប្រហែលជា Jennie គឺជាអ្នកដែល “សង្គ្រោះ” MU មិនមែនគ្រូបង្វឹក ឬកីឡាករណាមួយឡើយ។

អាវដែល Jennie ពាក់ដំបូងមានតម្លៃ ៧០ ដុល្លារ បន្ទាប់មកបញ្ចុះតម្លៃ ៥០ ភាគរយ។ ប៉ុន្តែជាមួយនឹង ការចេញផ្សាយបទ Pink Venom អាវនេះលក់អស់គ្មានសល់ ហើយឥឡូវគេហៅថា អាវ Jennie ជំនួសឲ្យការហៅថាអាវ Manchester United ។
យ៉ាងណាមិញ អ្នកគាំទ្រ MU ជាពិសេសអ្នកគាំទ្របាល់ទាត់ ទប់សំណើចមិនបាន ពួកគេបានសរសេរបញ្ចេញមតិបែបកំប្លែងដូចជា៖
“Jennie ពាក់អាវ MU គឺជាសមិទ្ធិផលដ៏ធំបំផុតរបស់ក្លឹបនេះក្នុងខែសីហា”។
“បំភ្លេច Ronaldo, ភ្លេច Elon Musk, Jennie គឺជាតារាដ៏ធំរបស់ Manchester United” ។
“MU អាចនឹងស្ថិតនៅបាតតារាង បើនិយាយពីសមិទ្ធិផលនៅលើទីលានបាល់ទាត់ ប៉ុន្តែបើនិយាយពីការលក់អាវវិញ ពួកគេនៅតែជាស្ថិតនៅលំដាប់ទីមួយ”។
“ខ្ញុំជាអ្នកគាំទ្រ Man City ប៉ុន្តែខ្ញុំចូលចិត្ត BLACKPINK ដូច្នេះខ្ញុំនឹងទិញអាវ Manchester United” ។
ជាការពិតណាស់ ទោះបីជា Jennie ពាក់អាវ Man United ក៏ដោយ ក៏ក្លឹបនេះនៅមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីកែលម្អ ដើម្បីស្ដារកេរ្ដិ៍ឈ្មោះឡើងវិញនៅក្នុងលំដាប់តារាកំពូល ៕
