ទីក្រុងចម្រុះពណ៌របស់អ៊ុយក្រែនមួយនេះ មើលទៅដូច LEGO ស្អាតគួរឲ្យចាប់អារម្មណ៍ តែមិនមែនសាងសង់ដើម្បីទាក់ទាញទេសចរទេ

0
119
Loading...

អ៊ុយក្រែន៖ ប្រសិនបើមើលមួយក្រឡេក  អ្នកប្រហែលជាគិតថានេះជាទីក្រុងដែលបង្កើតដោយ Lego ប៉ុន្តែអ្វី​ដែល​អ្នក​កំពុង​សម្លឹង​មើលនេះ តាមពិតគឺជា​គម្រោង​លំនៅឋាន​ជីវិត​ពិត​ដែល​គេ​ស្គាល់​ថា​ Comfort Town

ទីក្រុងពណ៌ចម្រុះនេះស្ថិតនៅក្នុងទីក្រុង គៀវ (Kyiv) ប្រទេសអ៊ុយក្រែន ត្រូវបានរចនាឡើងដើម្បីបំភ្លឺអតីតអគារសូវៀតពណ៌ប្រផេះពីទសវត្សរ៍ឆ្នាំ 1950 និង 60 ។

ទីប្រជុំជន Comfort មានទីតាំងនៅជាយក្រុងគៀវ វាបានក្លាយទីក្រុងល្បីឈ្មោះ ខុសប្លែកទាំងស្រុងពីទីក្រុងតូចៗជាច្រើនផ្សេងទៀត ដោយសារការរចនាដ៏ពិសេសរបស់វា។ គម្រោងសាងសង់ ទីប្រជុំជន Comfort ទាំងមូលត្រូវបានបញ្ចប់នៅឆ្នាំ 2019។ លេចធ្លោក្នុងចំណោមអគារពណ៌ប្រផេះរិចរិល និងសាមញ្ញៗដែលនៅជុំវិញនោះ។ Comfort មានពណ៌ចម្រុះជាមួយនឹងអគារដែលលាបពណ៌ភ្លឺទាំងអស់ចាប់ពីបង្អួចរហូតដល់ដំបូល។

អាផាតមិននីមួយៗមានពណ៌រៀងៗខ្លួនដូចជា ក្រហម ពណ៌ស្វាយ បៃតង ផ្កាឈូក ទឹកក្រូច លឿងភ្លឺ ជាដើម ពួកវាមើលទៅដូចជាដុំតូចៗរបស់ Lego ភ្លឺ លាតសន្ធឹងលើផ្ទៃដីជាង 40ហិកតា និងប្រជាជនច្រើនជាង 20,000 នាក់។

ដើម្បីអាចសាងសង់ទីក្រុង lego បាន ស្ថាបត្យករ និងវិស្វករបានចំណាយពេល 11 ឆ្នាំក្នុងការរចនា ជាពិសេសនៅពេលដែលថវិកាមានមិនច្រើនទេ។ នេះគឺជាស្នាដៃច្នៃប្រឌិតរបស់ស្ថាបត្យករ Dmytro Vasyliev, Aleksandr Popov, Olga Alfiorova មកពីក្រុមហ៊ុន Archimatika ។ គោលបំណងនៃការប្រែក្លាយ Comfort ទៅជា “Toy Kingdom” មិនមែនដើម្បីទាក់ទាញអ្នកទេសចរទេ ប៉ុន្តែដើម្បីទាក់ទាញអ្នកស្រុកមកតាំងលំនៅនៅទីនេះ។ ទីក្រុងដែលមានផ្ទៃដីប្រហែលកន្លះលានម៉ែត្រការ៉េនេះ ពិតជាជោគជ័យក្នុងការស្វែងរកមនុស្សឲ្យមករស់នៅទីនេះ។

នៅក្នុងទីក្រុង Lego អ្នកស្រុកមានសិទ្ធិចូលប្រើប្រាស់អគារទំនើបៗពេញលេញ។ នៅក្នុងអគារនីមួយៗមានការិយាល័យ ហាងកាហ្វេ ហាងនៅជាន់ក្រោម និងអាផាតមិនខាងលើ។ ទីធ្លាបៃតងក៏ផ្តោតជាសំខាន់ជារាងការ៉េ សួនច្បារ និងមជ្ឈមណ្ឌលកីឡាក្រៅផ្ទះ។ មិនត្រឹមតែនាំមកនូវកន្លែងរស់នៅដ៏ស្រស់បំព្រង និងផាសុកភាពសម្រាប់មនុស្សប៉ុណ្ណោះទេ Comfort ក៏ក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីមួយដែលត្រូវបានភ្ញៀវទេសចរមកទស្សនារាល់ពេលដែលពួកគេមកទីក្រុងគៀវ។

អគារ​ដូច​តុក្កតា​ភ្លឺ​ចាំងចែង បាន​ទាក់ទាញ​អ្នក​ទិញ​ផ្ទះ នៅក្នុងឆ្នាំ 2020 ជាមធ្យម Comfort លក់អាផាតមិនបាន 200 ក្នុងមួយខែ ហើយបច្ចុប្បន្ននេះ មិនមានអាផាតមិនសល់ឡើយ៕