ឥណ្ឌា៖ ទឹកជំនន់កំពុងធ្វើឱ្យមានការបំផ្លិចបំផ្លាញលើរដ្ឋចំនួនពីរនៃភាគខាងជើងនៃប្រទេសឥណ្ឌា ដោយបំផ្លាញផ្ទះសម្បែង និងធ្វើឱ្យមនុស្សជាប់គាំង។ ចាប់តាំងពីថ្ងៃទី 19 ខែសីហាមក នៅក្នុងរដ្ឋ Uttarakhand និងរដ្ឋ Himachal Pradesh មនុស្សយ៉ាងហោចណាស់ 32 នាក់ ត្រូវបានស្លាប់នៅក្នុងមហន្តរាយទឹកជំនន់ និងការរអិលបាក់ដី ដែលជាភាគច្រើនដោយសារតែផ្ទះបាក់ដួលរលំនៅក្នុងទឹកជំនន់។

កាលពីថ្ងៃច័ន្ទកន្លងនេះ នៅក្នុងរដ្ឋ Himalayan មនុស្ស 27 នាក់ត្រូវបានសម្លាប់ និង 6 នាក់ទៀតកំពុងបាត់ខ្លួន រីឯនៅក្នុងរដ្ឋ Uttarakhand មានមនុស្ស 5 នាក់បានស្លាប់ ហើយមនុស្ស 12 នាក់ទៀតកំពុងបាត់ខ្លួន។
បើយោងតាមមន្ត្រីមកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ លោក Ranjit Sinha មន្ត្រីបាននិយាយថា៖ «យើងបានដាក់ពង្រាយឧបករណ៍ ដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំងនៅតំបន់ដាច់ស្រយាល ដែលជំនន់បង្កឡើងដោយនឹងទឹកភ្លៀង។ ប្រតិបត្តិការជួយសង្គ្រោះកំពុងធ្វើឡើងយ៉ាងពេញទំហឹង»។

គួរឲ្យដឹងថា ទឹកជំនន់ខ្យល់មូសុងកំពុងឆក់យកជីវិតមនុស្សពាសពេញអាស៊ី។ ប្រទេសប៉ាគីស្ថានឃើញមាន ភ្លៀងធ្លាក់ខ្លាំងបំផុតកាលពីដើមខែនេះ ហើយយ៉ាងហោចណាស់មនុស្ស 549 នាក់នៅក្នុងប្រទេសនេះត្រូវបានស្លាប់ដោយទឹកជំនន់។ ផ្ទះជាង 46,200 ត្រូវបានខូចខាត។

នៅប្រទេសថៃ ទឹកជំនន់ក្នុងខេត្តចំនួន 28 បានសម្លាប់មនុស្ស 3 នាក់ និងប៉ះពាល់ដល់ 14,657 គ្រួសារនៅចន្លោះថ្ងៃទី 15-23 ខែសីហា នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។ ការស្លាប់ពីរនាក់ត្រូវបានគេរាយការណ៍មកពីខេត្ត Petchabun ភាគកណ្តាលនៃប្រទេសថៃ ខណៈព័ត៌មានអំពីការស្លាប់អ្នកទីបីមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
នៅពេលដែលរដូវខ្យល់មូសុងចូលមកដល់ ប្រទេសក្នុងតំបន់អាស៊ីនៅតែបន្តទទួលរងនូវទឹកជំនន់យ៉ាងខ្លាំង។ ប្រភព៖ CNN & Reuters