កូរ៉េខាងត្បូង៖ ការស្លាប់របស់តារាសម្តែងកូរ៉េខាងត្បូង Yoo Ju-eun ក្នុងវ័យអាយុ 27 ឆ្នាំ ត្រូវបានប្រកាសនៅថ្ងៃចន្ទនេះតាមរយៈគណនី Instagram ឯកជនរបស់នាង។
បងប្រុសរបស់នាងបានចែករំលែកព័ត៌មាននេះ ដោយបង្ហាញថា Yoo “បានចាកចេញពីពិភពលោកនេះ ដើម្បីទៅកន្លែងដែលស្ងប់សុខជាងនេះ” ស្របតាមការចង់បានរបស់នាង គាត់ក៏បានចែករំលែកនូវអ្វីដែលទំនងជាសំបុត្រអត្តឃាតដែលសរសេរដោយ Yoo ផងដែរ។
នៅក្នុងនោះ Yoo បាននិយាយថា នាងបានដឹកនាំជីវិតដ៏រីករាយ ប៉ុន្តែបេះដូង “ស្រែកថា ខ្ញុំមិនចង់រស់នៅឡើយ” ។ នាងបានសុំទោសគ្រួសារដែលនាងបាន «ចាកចេញទៅមុន» ហើយបានថ្លែងអំណរគុណដល់មិត្តភ័ក្ដិ និងក្រុមគ្រួសារដែលបានផ្តល់តម្លៃដល់នាង និងផ្តល់នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងជីវិត។

Yoo ក៏បានបង្ហាញពីទឹកចិត្តនៃការស្រលាញ់ការសម្ដែង ដោយហៅអាជីពនេះជាផ្នែកមួយរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ “ការរស់នៅនោះមិនងាយស្រួលទេ” នាងបានសរសេរដោយពន្យល់ថា ដោយសារតែនាងមិនចង់ធ្វើអ្វីផ្សេង នាងមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ «ខ្ញុំបានដឹងថាការមាននូវអ្វីដែលអ្នកចង់ធ្វើគឺជាពរជ័យ ប៉ុន្តែគ្រាន់តែចង់ធ្វើរឿងនោះក៏ជាបណ្តាសាដែរ»។ នៅចុងបញ្ចប់នៃសំបុត្រ នាងបានសរសេរថា “ខ្ញុំស្រលាញ់អ្នក ម៉ាក់ និងប៉ា។ សូមមេត្តា កុំយំអី”។
អាជីពសិល្បៈដែលពិបាកស្វែងរកភាពល្បីល្បាញ ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ បានបាត់បង់តារាវ័យក្មេងដែលមានទេពកោសល្យជាច្រើនដោយការធ្វើអត្តឃាត រួមទាំងតារាប៉ុប និងតារាសម្ដែងដែលតស៊ូ ដើម្បីរកមុខមាត់ក្នុងវិស័យនេះ ដែលអ្នកខ្លះជាប់ឈ្មោះពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាស ឬប្រធានបទនានា ក៏ដូចជាការរំលោភបំពានលើបណ្ដាញអ៊ីនធឺណិត។
Yoo បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2016 នៅអាយុ 21ឆ្នាំ ជាតួឯកក្នុងរឿង Coffee Mate ដែលចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន។ នាងក៏បានក្លាយជាតួឯកក្នុងរឿងភាគ tvN Big Forest ឆ្នាំ 2018 ។ នៅឆ្នាំ 2019 នាងបានបង្ហាញខ្លួននៅក្នុងភាពយន្តភាគបែប Fantasy-Action រឿង Joseon Survival នៅលើទូរទស្សន៍ Chosun ។

Yoo ត្រូវបានគេមើលឃើញក្នុងខ្សែភាពយន្តខ្លីបែប superhero របស់អ្នកដឹកនាំ Choi Woo-gene រឿង Why Is So Warm on Christmas? ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Bucheon International Fantastic Film Festival (BiFan) ក្នុងប្រទេសកូរ៉េកាលពីរដូវក្តៅមុន។ វាបានឈ្នះពានរង្វាន់ Watcha New Talent Award នៅ BiFan ហើយត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តក្នុងប្រទេសអ៊ីតាលី ស៊ុយអែត និងសហរដ្ឋអាមេរិក។
ពិធីបុណ្យសពរបស់ Yoo នឹងធ្វើឡើងនៅ Anjou University Hospital ក្នុងទីក្រុង Suwon ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅថ្ងៃទី 31 ខែសីហា។