លេងមិនចេះគិត! ​ដេក​លើ​ពូក​ខ្យល់ បណ្ដែតតាមប្រឡាយ ឲ្យមិត្តភ័ក្ដិចាំទទួល ដល់ពេលទាញមិនទាន់ ក៏ហូរចូលលូបាត់ (មានវីដេអូ)

0
386

យោងតាមគេហទំព័រ Noticieros Televisa បានផ្សព្វផ្សាយ ឃ្លីបវីដេអូ នៃឧប្បត្តិហេតុដ៏រន្ធត់នេះ។ យុវជន​ម្នាក់​បានដេក​លើ​ពូក​ខ្យល់ ជិះបណ្ដែតខ្លួនតាមដងប្រឡាយលិចទឹកលើដងផ្លូវ ក្នុងទឹក​មុខ​រីករាយ​ដូច​ជា​កំពុង​ជិះក្បូន មិនខ្លាចគ្រោះថ្នាក់។

យុវជនម្នាក់នេះ ជិះបណ្ដែតខ្លួនរហូត​ដល់មាត់​លូ​ដែលមាន​មិត្ត​ភក្តិ​ម្នាក់ទៀតកំពុង​រង់ចាំទទួល។​ ក្នុង ​ឃ្លីបវីដេអូនេះ ​គេ​ឃើញ​យុវជន​ម្នាក់​ទៀត​ព្យាយាម​ទាញ​មិត្ត​ខ្លួន​ឡើង​ដែរ ប៉ុន្តែ​ដោយ​សារ​ចរន្ត​ទឹកខ្លាំង​ពេក ទើប​គាត់​មិន​អាច​ទាញ​មិត្តភ័ក្តិ​បាន​ដូច​ការគ្រោងទុក ហើយទី​បំផុត​ទាំង​មិត្តភ័ក្តិ​ ទាំង​ពូក​ខ្យល់ ត្រូវបានហូរចូលលូបាត់ទៅ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Chihuahua នៃប្រទេសម៉ិកស៊ិក ដែលវីដេអូនេះត្រូវបានថតកាលពីរសៀលថ្ងៃព្រហស្បតិ៍ (២៥ សីហា) នេះបើយោងតាមរបាយការណ៍។ ទីក្រុងជាច្រើនក្នុងរដ្ឋ Chihuahua បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់ទឹកភ្លៀងនៅក្នុងតំបន់ជាច្រើន។

បន្ទាប់​ពី​ឃ្លីប​វីដេអូ​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម មានមនុស្សជាច្រើនបានបញ្ជាក់ថា បុរស​ក្នុង​ឃ្លីប​នេះ​មិន​បាន​ស្លាប់​ទេ។

ទោះ​យ៉ាង​ណា​មន្ត្រី​ក្នុងតំបន់បាន​ចេញ​មក​និយាយ​ពី​បញ្ហា​នេះ និងដាស់តឿនមនុស្សកុំយកតម្រាប់តាមដូចបុរសនៅក្នុងឃ្លីបនោះ ព្រោះមិនត្រឹមតែមានគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ ម្យ៉ាងទៀតវាជាទឹក​ស្អុយ ទោះជាមានលាយជាមួយទឹកភ្លៀងក៏ដោយ៕ ប្រភព៖ Noticieros Televisa

Loading...