ថៃ៖ កាលពីម្សិលមិញថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ អាកាសយានដ្ឋានភូកេត និងតំបន់ជុំវិញ ត្រូវវាយប្រហារដោយទឹកជំនន់ទឹកភ្លៀង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង តែមិនមានជើងហោះហើរណាមួយត្រូវបានលុបចោលនៅឡើយទេ ប៉ុន្តែអាកាសយានដ្ឋានបានស្នើសុំអ្នកដំណើរឱ្យមកដល់ 3 ទៅ 4 ម៉ោងមុនម៉ោងចេញដំណើររបស់ពួកគេ។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តភូកេត បានបណ្តាលឲ្យមានទឹកជំនន់នៅអាកាសយានដ្ឋានភូកេត។ មជ្ឈមណ្ឌលព័ត៌មានភូកេត បាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា វិធានការដោះស្រាយជាបន្ទាន់កំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ទឹកជំនន់ទាំងអស់។

រូបថតចំណតរថយន្ត ខុនដូ ក្បែរអាកាសយានដ្ឋាន ស្រុកថាឡាង បង្ហាញរថយន្តជាច្រើនគ្រឿងបានលិចលង់ក្នុងទឹកជំនន់។ ការិយាល័យរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត ត្រូវបានអំពាវនាវឲ្យជួយបូមទឹកចេញ។


រថយន្តជាង៤០គ្រឿង និងម៉ូតូ២០គ្រឿងបានរងការខូចខាតក្នុងទឹកជំនន់។ ស្ថានីយ៍ប្រេងឥន្ធនៈ Susco ទល់មុខសាលាមឿងថាឡាង ជិតព្រលានយន្តហោះ ក៏ត្រូវជន់លិចយ៉ាងធ្ងន់ធ្ងរផងដែរ។

អភិបាលខេត្ត Phuket លោក Narong Woonciew បានចុះទៅពិនិត្យទីតាំងទឹកជំនន់ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ៕ ប្រភព៖ thethaiger