តារាស្រី Liu Yifei ច្រឡំដៃបិទ Filter អំឡុងពេលឡាយវីដេអូ ដោយមិនបានផាត់មុខ អ្នកគាំទ្រនាំគ្នាសម្រុកចូលមើលឡាយ ដើម្បីឃើញសម្រស់ពិតរបស់នាង

0
344
Loading...

ដូចដែលយើងទាំងអស់គ្នាធ្លាប់ដឹងហើយថា អ្នកដែលឡាយវីដេអូតែងតែប្រើ វីដេអូ Filter ដើម្បីជួយលើកសម្រស់របស់ខ្លួនឲ្យស្អាតជាងមុនក្នុងអំឡុងពេលនៃការឡាយវីដេអូរបស់ពួកគេ ។ វាគ្មានរឿងអីគួរឲ្យខ្មាស់អៀននោះឡើយ ព្រោះសឹងតែគ្រប់គ្នាទៅហើយដែលប្រើវា។ ប៉ុន្តែសម្រាប់តារាសម្តែងស្រី Liu Yifei វិញ នាងបានធ្វើការបញ្ជាក់មួយថា នាងមិនត្រូវការវាតាំងពីដំបូងមកម្ល៉េះ។

ថ្មីៗ​នេះ តារា​ស្រី​វ័យ ៣៥ ឆ្នាំ​រូប​នេះ ​បាន​ចេញ​ផ្សាយ​ផ្ទាល់​ (Live Stream) ដើម្បី​ជជែកលេងជាមួយអ្នក​គាំទ្ររបស់ខ្លួន។ យ៉ាង​ណា​មិញ Yifei នាងមិន​បាន​ផាត់​មុខឡើយ ហើយក៏បានច្រឡំដៃ ចុចបិទ Filter ​ដោយ​ចៃដន្យ។ នាង​បាន​ប្រាប់​អ្នក​គាំទ្រ​ថា នាង​មិន​ដឹង​ថា​ត្រូវ​បើក​វាវិញ​ដោយ​របៀប​ណា​ទេ ហើយ​​សុំ​ឱ្យ​ពួក​គេ «អត់ធ្មត់ចាំបន្តិច»។

គ្រាន់តែ ដឹងថាតារាស្រី Yifei មិនបានផាត់មុខ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសម្រុកចូលស្ទ្រីម ដើម្បីឃើញមុខមាត់ពិតរបស់នាង។

Photo from Chinapress

អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់​បាន​សួរ​ថា “[នាង] ស្អាត​ពេក​ហើយ តើនាងបានបិទ Filter ​ហើយ​ឬ​នៅ?

ម្នាក់ទៀតបាននិយាយថា “មានតែ Liu Yifei ទេដែលអាចបន្តការផ្សាយបន្តផ្ទាល់ដោយគ្មាន Beauty Filter” ។

អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនក៏បាននិយាយផងដែរថា ពេលនេះពួកគេដឹងពីភាពខុសគ្នារវាងតារាល្បី និង influencer ព្រោះថា influencer ប្រហែលជាមើលទៅមិនស្អាត ដោយគ្មានជំនួយបន្ថែមនោះឡើយ៕

រូបថត៖ chinapress