Blackpink ក្លាយ​ជា​តន្ត្រី​ដំបូង​គេ​បង្អស់​ដែល​មានចុច Subscribe នៅលើ YouTube ចំនួន 80លាន​នាក់​ (មានវីដេអូ)

0
207
Loading...

ក្រុម​ចម្រៀង​ស្រី​កូរ៉េ Blackpink បាន​បង្កើត​ប្រវត្តិសាស្ត្រ YouTube ដោយ​ក្លាយ​ជា​ Channel តន្ត្រី​ដំបូង​គេ​ដែល​មាន​អ្នក​ចុច​ Subscribe ដល់​ទៅ ៨០លាន​នាក់។

មិនត្រឹមតែបទចម្រៀងនៅចំណាត់ថ្នាក់កំពូលនោះទេ នៅត្រីមាសនេះ Youtube Channel របស់ពួកគេដែលបង្កើតកាលពីប្រាំមួយឆ្នាំមុន នៅពេលដែលពួកគេបានបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃច័ន្ទ (ថ្ងៃទី 5 ខែកញ្ញា) ពួកគេបានឈានដល់កម្រិត 80លាន Subscriber។ BLACKPINK channel ​ក៏​ជា​តន្ត្រី​ដំបូង​គេ​ដែល​មាន​ចុច Subscribe 70លាន​នាក់​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ2021ដែរ។

Blackpink was also the first music act to amass 70 million subscribers in November 2021. Photo: Reuters

កាល​ពី​ខែ​មុន ក្រុម​ចម្រៀង K-pop ដ៏​ល្បី BTS បានកើនចំនួនចុច Subscribe ដល់ 70លាន​នាក់ ដោយ​វ៉ា​ដាច់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber ដែល​កំពុង​ឈាន​ទៅ​រក​ការ​ទទួល​បាន​អ្នកចុច Subscribe 69.9 លាន​នាក់។

អ្នកទី៤នៅក្នុងតារាងគឺ DJ និងផលិតករ Marshmello ជនជាតិអាមេរិក បន្ទាប់មកគឺតារារ៉េបអាមេរិក Eminem តារាចម្រៀងអង់គ្លេស Ed Sheeran និងតារាចម្រៀងអាមេរិក Ariana Grande, Taylor Swift, Billie Eilish និង Katy Perry ។

គួរឲ្យដឹងថាក្រុមចម្រៀងស្រី Blackpink នឹងចេញអាល់ប៊ុមទីពីររបស់ខ្លួន Born Pink នៅថ្ងៃទី 16 ខែកញ្ញា ហើយចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោករបស់ខ្លួននៅចុងឆ្នាំនេះ។

បទចម្រៀង Pink Venom បានបង្ហោះកាលពីថ្ងៃទី 19 ខែសីហា កន្លងទៅនេះ ហើយក៏ជាវីដេអូចម្រៀងបំបែកឯតទគ្គកម្មនៅលើ YouTube ដោយទទួលបានការចូលមើល 90.4 លានដងក្នុងរយៈពេល 24 ម៉ោងផងដែរ៕