បច្ចុប្បន្ននេះតារាសម្តែងចិន និងម្ចាស់ពានរង្វាន់ Golden Horse Award Li Xiaolu អាយុ 39 ឆ្នាំ អាចនិយាយថាមិនមែនជាតារាល្បីក្នុងចិត្តរបស់អ្នកនិយមលេងអ៊ីនធឺណិតឡើយ។
កាលពីឆ្នាំ 2019 វីដេអូរបស់ Xiaolu និងតារារ៉េបចិន PG One ថើប និងស្និទ្ធស្នាល ជាអាកប្បកិរិយាដូចគូស្នេហ៍ត្រូវបានបែកធ្លាយ ដែលរឿងអាស្រូវនៃទំនាក់ទំនងរបស់ពួកគេបានកើតឡើងកាលពីឆ្នាំ 2017 មកម្ល៉េះ ដែលកាលនោះ នាងត្រូវគេថតរូបបាន ជារូបថើបគ្នាជាមួយ PG One ហើយត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហា។
នាង Xiaolu បានរៀបការជាមួយតារាសម្តែងចិន Jia Nailiang ហើយបានបង្កើតកូនស្រីអាយុ 9ឆ្នាំម្នាក់។
Xiaolu និង Nailang បានប្រកាសបញ្ចប់អាពាហ៍ពិពាហ៍រយៈពេលប្រាំពីរឆ្នាំរបស់ពួកគេ នៅមួយខែបន្ទាប់ពីរឿងអាស្រូវជាមួយ PG One បែកធ្លាយ ហើយចាប់តាំងពីពេលនោះមក នាងបានឈប់សម្រាកពីសិល្បៈ ។
ទោះជាយ៉ាងណាក៏ដោយ នាងនៅតែស្ថិតក្រោមក្រសែភ្នែករបស់អ្នកលេងអ៊ីនធឺណិតជាច្រើនដដែរ។ នាងក៏បានសម្ពោធហាងសម្លៀកបំពាក់ផ្ទាល់ខ្លួនដែលមានឈ្មោះថា 3000 Concepts of Lu ហើយជារឿយៗនាងធ្វើម៉ូដែលផលិតផលផ្ទាល់ខ្លួន ដែលភាគច្រើនមើលទៅបែបលើយុវវ័យ ឬមនុស្សវ័យជំទង់។ ហើយអ្នកលេងអ៊ីនធឺណិតមួយចំនួនហាក់មានបញ្ហាចំពោះរឿងនោះ។ នៅក្នុងការបញ្ចេញមតិលើវីដេអូរាំរបស់នាងដែលបានចែករំលែក មានអ្នកខ្លះបានសរសេរថា Xiaolu ដែលមានអាយុ 38 ឆ្នាំក្នុងខែកញ្ញា គួរតែមើលទៅ ឬមានអាកប្បកិរិយាដូចទៅនឹងអាយុរបស់នាង – នោះគឺ “សុភាព” និង “ថ្លៃថ្នូរ” ជាពិសេសចាប់តាំងពីនាងក្លាយជាម្តាយមួយរូប។
ថ្មីៗនេះតារាសម្ដែងស្រី Xiaolu បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមានការខឹងសម្បារម្តងទៀត ដោយសារតែនាងស្លៀកពាក់ពេលទៅលេងប្រាសាទក្នុងខេត្តយូណាន ដោយបង្ហោះរូបភាពទៅទស្សនាប្រាសាទ ហើយ Xiaolu បានសរសេរថា «ការរើសអើងនៅក្នុងចិត្តរបស់មនុស្សគឺដូចជាភ្នំខ្ពស់… វាសំខាន់ជាងនេះ ដើម្បីអប់រំខ្លួនយើង នោះពន្លឺនឹងបំភ្លឺមកលើយើង។ រស់នៅដោយចេតនា និងមិនរើសអើង និង ប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដោយវិជ្ជមាន»។
ថ្វីត្បិតតែមានចំណងជើងបំផុសគំនិតក៏ដោយ ក៏មនុស្សជាច្រើនបានកត់សម្គាល់នូវអ្វីដែលនាងស្លៀកពាក់នៅក្នុងរូបភាព។ Xiaolu អាចត្រូវបានគេឃើញពាក់អាវចង់ពង់ដែលធ្វើពីក្រមាវែងជុំវិញខ្លួនរបស់នាង។ ឈុតនេះបង្ហាញរាងស្លីមរបស់ Xaiolu ហើយហាក់ធ្វើឱ្យនាងត្រជាក់ក្នុងអាកាសធាតុខេត្តយូណានដ៏ក្តៅ។
អ្នកនិយមលេងអ៊ីនធឺណិតបានចូលទៅបញ្ចេញមតិ ដើម្បីប្រមាថនាង ដោយប្រាប់នាងពីរបៀបដែលនាង «ស្លៀកពាក់មិនសមរម្យពេក»។ អ្នកខ្លះថាមិនត្រឹមត្រូវទេក្នុងការទៅលេងប្រាសាទពេលស្លៀកខោខ្លី និងសំពត់ខ្លី ខណៈអ្នកផ្សេងបន្ថែមថានាងមិនគួរថតរូបនោះឡើយ។
អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានសរសេរ “អ្នកប្រាកដថាអ្នកនៅទីនោះ ដើម្បីអប់រំខ្លួនឯង ហើយមិនថតរូប? ។ អ្នកផ្សេងទៀតក៏បាន ចំអកថាការស្លៀកពាក់របស់នាងគួរឲ្យខ្មាសគេយ៉ាងណា។
ទោះជាយ៉ាងណាក៏ដោយ លើកនេះ អ្នកស្រុក និងភ្ញៀវជាច្រើននៃតំបន់នេះ បានមកការពារ Xiaolu ។ មនុស្សម្នាក់បានសរសេរថា “ក្នុងនាមជាអ្នកស្រុក ខ្ញុំមិនឃើញអ្វីខុសទេ មនុស្សគ្រប់គ្នាស្លៀកពាក់បែបនោះតាំងពីដំបូង“។
“ស្រីៗ នៅទីនេះ ស្លៀកពាក់បែបហ្នឹងដែរ” និង “អ្នកឯងពិតជាព្យាយាមខ្លាំងពេកហើយ ក្នុងការអូសកេរ្តិ៍ឈ្មោះនាងទៅក្នុងភក់” ក៏មានមតិជាច្រើនទៀតដែលគាំទ្រការស្លៀកពាក់របស់ Xiaolu ដែរ៕
រូបថត៖ Chinapress, Orientaldaily, Li Xiaolu/Douyin, 8days sg