វឌ្ឍនភាពជាច្រើនត្រូវបានបង្កើតឡើង សម្រាប់ផ្ទះថ្មីដ៏ធំរបស់កំពូលតារាប្រុសសង្ហា Nadech Kugimiya ដែលបានចំណាយថវិការយ៉ាងសន្ធឹកសន្ធាប់ដើម្បីសាងសង់រស់នៅជាមួយគ្រួសារ។
ដែលបើមានពេលទំនេរ តារាប្រុសវ័យក្មេងរូបនេះ ក៏នឹងបន្តកាន់ដៃម្ដាយ Kao មើលផ្ទះ។
ចុងក្រោយនេះជាជ្រុងដ៏គួរឱ្យស្រលាញ់របស់ Nadech ដែលបានបើកផ្ទះថ្មីស្វាគមន៍មិត្តភក្តិជិតស្និត។
លោកក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំអ្នកគាំទ្រទៅទស្សនាផ្ទះបាយ ដើម្បីបង្ហាញពីជំនាញធ្វើម្ហូបបែបអេស្ប៉ាញដ៏ប៉ិនប្រសប់។
ជាមួយនឹងមុខម្ហូបមួយដែលមានឈ្មោះថា Pisto Andaluz & tapas ហើយព្រឹត្តិការណ៍នេះ Nadech បានបង្ហាញបទពិសោធន៍គ្រប់ជំហានដោយខ្លួនគាត់ផ្ទាល់។ លទ្ធផលបានប្រែទៅជាមានរសជាតិឆ្ងាញ់ និងគួរឲ្យចង់ញ៉ាំ។ យើងអាចនិយាយបានថាគាត់ជាបុរសសង្ហាម្នាក់ និងអាចចំអិនបានយ៉ាងល្អផងដែរ។ អូ… YaYa ក្មេងស្រីស្រស់ស្អាតពិតជាសំណាងណាស់៕ ប្រភព៖ បរទេស
View this post on Instagram