Loading...
នាពេលថ្មីៗនេះ មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាមួយបានកើតឡើង បង្កឡើងដោយក្រុមក្មេងទំនើងមួយ ដែលបានលបលួចដុត រឺម៉កកង់បីលោកតាម្នាក់ ដែលកំពុងសម្រានលក់។
ដោយឡែក យោងតាមហ្វេសប៊ុករបស់ Reaksmey In បានសរសេររៀបរាប់ អំពីករណីក្មេងទំនើង បានលួចដុតបំផ្លាញ រឺម៉កកង់បីលោកតាម្នាក់ រហូតដល់ឆេះស្ទើរតែទាំងស្រុង សំណាងល្អដែល លោកតាមិនមានគ្រោះថ្នាក់ដល់ជីវិត ដោយខ្លឹមសារមានដូចខាងក្រោម៖
ស្នាដៃពួកអាក្មេងបាតសង្គម ក្នុងភូមិ១ក្រុមតូច ដែលលបលួចមកដុតបំផ្លិចបំផ្លាញរឺម៉កកង់បី គាត់ ទាំងរូបគាត់បានសម្រាន្តលង់លក់នៅក្នុងកង់បី !! សូមបងៗមានសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់ ។
យ៉ាងណាមិញ សូមសំណូលដល់អាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកជនបង្ក និងអ្នកដែលពាក់ព័ន្ធ មកទទួលទោសចំពោះមុខច្បាប់ផងដែរ៕




