កូនញឹកបស់គេប៉ិ! ទើបបានកូនប្រុស២នាក់ ពេលនេះតារាប្រុស TVB លោក Kevin Cheng វ័យ 53ឆ្នាំ និងអ្នកស្រី Grace Chan វ័យ 31ឆ្នាំ កំពុងមានកូនទី 3ទៀតហើយ

Grace ហៅការមានផ្ទៃពោះរបស់នាងថា "អំណោយដ៏មានតម្លៃបំផុតនៅក្នុងពិភពលោក"

0
778

ចាប់តាំងពីគូស្នេហ៍តារាហុងកុងលោក Kevin Cheng វ័យ 53ឆ្នាំ និងតារាស្រី អ្នកស្រី Grace Chan វ័យ 31ឆ្នាំជាតាសម្លែង បានក្លាយជាឪពុកម្តាយមក ពួកគេបានតែងតែបង្ហាញរូបភាព និងវីដេអូជាច្រើនរបស់កូនប្រុសដ៏គួរឱ្យស្រលាញ់ពីរនាក់ គឺ Rafael អាយុ 3ឆ្នាំ និង Yannick អាយុមួយខួប តាមរយៈបណ្ដាញសង្គម។

ថ្មីៗនេះ នៅក្នុង IG របស់អ្នកនាង Grace Chan ក៏បានចែករំលែកដំណឹងល្អមួយទៀតដែល Grace បានសរសេរថា “អំណោយដ៏មានតម្លៃបំផុតនៅក្នុងពិភពលោក។ ជីវិតប្រហែលជាមិនអាចទាយទុកជាមុនបាន ប៉ុន្តែវាពិតជាពោរពេញដោយពរជ័យដ៏ស្រស់បំព្រង។ ថ្ងៃនេះ៖ គ្រួសារយើងកាន់តែធំឡើងៗ! សូមអរគុណទុកជាមុនចំពោះអ្នកជូនពរទាំងអស់គ្នា ហើយពួកយើងមិនអាចរង់ចាំជួបទារកម្នាក់ទៀតនោះទេ!»។ នេះសបញ្ជាក់ថា ពួកគេទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺកាលពីដើមខែនេះ Grace ត្រូវបានគេប្រទះឃើញនៅក្នុងព្រឹត្តិការណ៍មួយ ជាមួយនឹងពោះរាងរីកបន្តិច។ នៅពេលសួរដោយអ្នកសារព័ត៌មានហុងកុង តារាស្រីរូបនេះបានបដិសេធដែលថានាងមានផ្ទៃពោះ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយហុងកុង Skypost លោក Kevin បាននិយាយថា “មិត្តភក្តិរបស់យើងជាច្រើនបានផ្ញើពរ ហើយយើងក៏បានអរគុណចំពោះអ្វីដែលព្រះជាម្ចាស់បានគ្រោងទុកសម្រាប់យើង ដោយក្ដីពេញចិត្ត” ។

នៅ​ពេល​សួរ​ថា​តើ​ទារក​ជា​ប្រុស​ឬ​ស្រី​នោះ​ក៏​ឆ្លើយ​ដោយថា៖ «ខ្ញុំ​មិន​ទាន់​ប្រាប់​អ្នក​ទេ!»។ ប្រភព 8days និង រូបថត៖ Grace Chan/Instagram

Loading...