សង្សារចាស់របស់ ថុល សុភិទិ ឆ្ងល់ថា ហេតុអ្វីបានជាគេមិនលុបសាក់ឈ្មោះនាងចេញ

លោក ថុល សុភិទិ ដែលជាបេក្ខជនTop4 នៅក្នុងកម្មវិធីCambodian Idol បង្ហោះរូបដោះអាវ​ ស្រាប់តែមាននារីម្នាក់បានសួរថាម៉េចមិនលុបស្នាមសាក់ឈ្មោះនាងចេញ។

0
58
Loading...

អតីតសង្សារចាស់របស់តារាចម្រៀង សុភិទិ បង្ហាញការងឿងឆ្ងល់ថា ហេតុអីបានជាគេបែកបាក់ទំនាក់ទំនងស្នេហាជាមួយខាងប្រុសទៅហើយ ប៉ុន្តែស្នាមសាក់ឈ្មោះគឺនៅតែឃើញលើដងខ្លួនរបស់ភិទិ ដដែល។

ថុល សុភិទិ និងអតីតសង្សារ Long manin

នៅក្នុងថ្មីៗនេះ​លោក ថុល សុភិទិ ដែលជាបេក្ខជនTop4 នៅក្នុងកម្មវិធីCambodian Idol បានបង្ហោះរូបឈរដោះអាវ បញ្ចេញសាច់សខ្ចី ដោយធ្វើអោយទស្សនិកជនឃើញយ៉ាងច្បាស់ អំពីស្នាមសាក់ឈ្មោះថា Manin ដែលមានគេជឿថាគេគឺសង្សាររបស់តារាប្រុសម្នាក់នេះ។ ប៉ុន្មានម៉ោងក្រោយមក គណនីឈ្មោះថា Long Manin បានធ្វើការ Share រូបរបស់ភិទិ ហើយសរសេរថា«បែកគ្នាយូរហើយម្តេចមិនសាក់រូបខ្លាពីលើឈ្មោះនឹងអោយបាត់ទៅ»

គ្រាន់តែសរសេរដូច្នេះ ទស្សនិកជនដឹងច្បាស់ហើយថា ម្ចាស់ឈ្មោះលើស្នាមសាក់នោះគឺជានរណាបាត់ទៅហើយ ប៉ុន្តែចំពោះរឿងរ៉ាវលម្អិត គឺទាំងសងខាងមិនបាននិយាយបញ្ជាក់លើសពីនេះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

គណនី Long Manin បានសរសេរដូច្នេះ
ថុល សុភិទិ និងស្នាមសាក់ឈ្មោះ Manin
ថុល សុភិទិ