ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានករណីដណ្តើមសពម្តាយយកទៅធ្វើបុណ្យ មិនដឹងច្បាស់១០០ភាគថា គឺព្រោះតែហុងស៊ុយឬទ្រព្យសម្បត្តិ មរតកនោះទេ ដែលករណីនេះបានកើតឡើងនៅឯស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ហេតុការនេះបានកើតឡើង កាលពីថ្ងៃទី ១១ខែ ធ្នូ ឆ្នាំ២០២២ នៅស្រុកស្ទឹងហាវ យុវជនម្នាក់បានស្រែកទ្រហោយំ ខណៈសពម្តាយរបស់ខ្លួនត្រូវបានបងស្រីបង្កើត និងសាច់ញាតិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយកាលនៅរស់។
យុវជនដែលទ្រហោយំមានឈ្មោះ ស៊ុន ជីវលី បាននិយាយប្រាប់ឲ្យដឹងថា ម្តាយរបស់ខ្លួនបានធ្លាក់ខ្លួនឈឺជិត ១០ឆ្នាំ មកហើយដោយខ្លួនបានរស់នៅថែរក្សាម្តាយ គ្រប់ពេលវេលា រហូតម្តាយស្លាប់។ មុនពេលស្លាប់ម្តាយរបស់ស៊ុន ជីវលី បានបន្សល់ទុកបណ្តាំមរក ដែលមានឈ្មោះស៊ុន ជីវលី ត្រូវទទួលមរតកនិងការចាត់ ចែងក្នុង ពិធីបុណ្យ ម្តាយ ចំណែក កូនស្រីច្បងចំនួន០២នាក់ គឺឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) ពុំមានសិទ្ធិ ក្នុងការ ចាត់ ចែងបុណ្យសពឬ ទ្រព្យសម្បត្តិ ដែល ជាកេរិ៏មរតកសល់ពីម្តាយនោះឡើយ ដោយមាន លោក មេធាវី លោក ឈុន ជ្រា គឺជាអ្នកទទួល ដឹងឮតាមផ្លូវច្បាប់ផងដែរ។
បងស្រីឈ្មោះ រតនា ដែលបានអះអាងថា ជាបងធម៏របស់ ប្អូនប្រុស ស៊ុន ជីវលី បានរៀបរាប់ថា រូបគាត់អាណិត ប្អូនប្រុស ជីវ លី ណាស់គាត់ជាមនុស្សប្រុសបែរជាមានភារៈកិច្ចមើលថែ ម្តាយបានយ៉ាងល្អបំផុត ធ្វើអោយអារម្មណ៏ម្តាយគាត់អាណិតស្រលាញ់យ៉ាងខ្លាំង និងឈានដល់អ្នកម្តាយរបស់ជីវលី បានធ្វើសារបណ្តាំមរតកទុកអោយជីវលី ក្នុងគោលបំណងនៅពេលដែលគាត់ស្លាប់ទៅកូនប្រុសពៅរបស់គាត់ ត្រូវបងៗស្រីធ្វើបាបព្រោះតែកេរិ៏មរតកបន្តិចបន្តួចរបស់គាត់។
ដូចបានគិតទុកមុនជាស្រេចគ្រាន់តែម្តាយស្លាប់ភ្លាម បងស្រីទាំង០២នាក់ (ស៊ុន វន្នី និង ស៊ុន វណ្ណា) បានមក ព្រួតគ្នាសម្លុតប្អូនប្រុស ជីវលី និងលើកសពម្តាយដែល កំពុងរៀបចំធ្វើបុណ្យ នៅឯស្រុកស្ទឹងហាវនាំយកទៅឃុំ វាលរេញ ស្រុកព្រៃនប់ ដោយនិយាយថាយកសពម្តាយ ទៅធ្វើនៅវាលរេញ ទើបមានហុងស៊ុយ ។
លើសពីនេះទៀត បងស្រីទាំងពីរនាក់បានព្យាយាមដាក់ពាក្យបណ្តឹងទប់ស្កាត់ សារបណ្តាំរបស់ម្តាយ ក្នុងគោលបំណង់ចង់បានកេរិ៏មរតក់នោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។
ជុំវិញបញ្ហានេះ ត្រូវបានអ្នកស្រុកស្ទឹងហាវ និយាយាថា គោលបំណងរបស់ឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា)វាយដំណ្តើមសពម្តាយពីប្អូនប្រុសបង្កើតរបស់ ខ្លួននោះ គ្រាន់តែជាល្ខោនសម្តែងពីភាពកត្តញ្ញូប៉ុណ្ណោះ តាមពិតអ្វីដែលពួកគេចង់ដណ្តើមយកពិតប្រាកដនោះ គឺទ្រព្យសម្បត្តិ និងកេរិ៏មរតកដែលម្តាយបន្សល់ទុកឲ្យប្អូនប្រុស ជីវលី ឯនោះទេ។ អំឡុងពេលម្តាយឈឺជិត១០ឆ្នាំ កន្លងមកនេះគេកម្រឃើញ បងស្រីទាំងពីរនាក់ ខាងលើមកមើលថែម្តាយដូចប្អូនប្រុស ជីវលី ណាស់។
ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់(ស៊ុន វន្នី និង ស៊ុន វណ្ណា)ដែលកំពុងមានជំលោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់ រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងផ្ទុះរឿង បែកផ្សែង ផ្អើលអ្នកស្រុកស្ទឹងហាវ៕
សូមចូលទស្សនារូបភាពខាងក្រោម៖




