បន្ទាប់ពីបញ្ចប់ការថតរឿងបែបរោលរាល១៨+ កញ្ញា ហ្វាហ្វា បាន​និយាយថា ខ្លួននឹងទទួលយកចំណុចគ្រប់យ៉ាង តែនាងសុំរឿងម្យ៉ាងត្រឡប់វិញ

0
46
Loading...

ហ្វាហ្វា គឺជាតារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ ដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងបណ្តាញសង្គម រួមទាំងនៅខាងក្រៅផងដែរ​។ ទោះបីវ័យក្មេងក៏ពិតមែន ប៉ុន្តែកញ្ញាក៏អាចចូលប្រឡូកក្នុងវិស័យសិល្បៈបានមិនចាញ់តារាជើងចាស់ប៉ុន្មានឡើយ។

តួយ៉ាង ក្នុងនាមជាអ្នកសិល្បៈជាពិសេសតារាសម្តែង គឺត្រូវតែសម្រិតសម្រាំងខ្លួនអោយបានស្អាត តាំងពីចុងជើង ដល់ក្បាល ព្រោះថាទស្សនិកជនរំពឹងខ្ពស់ណាស់ថាតារាសម្តែងគឺត្រូវតែល្អឥតខ្ចោះ ហើយអ្វីដែលសំខាន់ជាងនេះទៀតគឺ សមត្ថភាពគឺចំណុចសំខាន់ជាងគេ ដែលតារាសម្តែងត្រូវតែចេះបត់បែនតាមស្ថានកាល សម្តីសំដៅ បញ្ចេញទឹកមុខ ដែលចំណុចទាំងនេះគឺហ្វាហ្វា គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចេញស្នាដៃផងដែរ។

ដោយឡែក នៅក្នុងពេលថ្មីៗនេះ​ តារាស្រីស្អាតហ្វាហ្វា បានបង្ហាញខ្លួនក្នុងរឿងប្រភេទបែបយុវវ័យ «ស្នេហាល្ងង់+ល្ងង់» ក្នុងនាមជាតួឯកស្រី ដែលសាច់រឿងគឺមានឈុតឆាករាងសុិចសុី ដុតរោលអារម្មណ៍​ រវាងតួប្រុសតួស្រីខ្លាំងមិនធម្មតា ដែលមើលទៅគឺប្រៀបបីដូចជារឿងពិត ប៉ុន្តែវាជាការសម្តែង និងបចេ្ចកទេសនៃការថតរបស់អ្នកដឹកនាំរឿងប៉ុណ្ណោះ។​ ចំពោះចំណាប់អារម្មណ៍ផ្ទាល់ ក្រោយបញ្ចប់ការសម្តែងរឿងនេះ កញ្ញាហ្វាហ្វា បាននិយាយពីអារម្មណ៍នៅក្នុងចិត្តថា ខ្លួននឹងទទួលយកពាក្យពេជន៍ការសរសើរ និងការរិះគន់ ទាំងពីរ តែសុំចិត្តបងប្អូនអញ្ជើញទស្សនារឿងពេញសិន ចាំធ្វើការវិនិច្ឆ័យនាងតាមក្រោយ។

យ៉ាងណាមិញ​ តារាសម្តែងស្រីរូបនេះ បានអរគុណទៅកាន់អ្នកគាំទ្រ ដែលបានយល់ពីការលះបង់ និងក្តីស្រឡាញ់ក្នុងវិស័យសិល្បៈខ្មែរនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សំណេរហ្វាហ្វា
ហ្វាហ្វា

 

ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា ក្នុងភាពយន្ត«ស្នេហាល្ងង់+ល្ងង់»
ហ្វាហ្វា ក្នុងភាពយន្ត «ស្នេហាល្ងង់+ល្ងង់»