អង់គ្លេស៖ រូបភាពនៃសត្វសមុទ្រដែលមើលទៅចម្លែកមួយក្បាល ត្រូវបានគេចែករំលែកនៅលើ Reddit បន្ទាប់ពីវាបានងាប់នៅលើឆ្នេរមួយនៅចក្រភពអង់គ្លេស ដោយមានការសន្និដ្ឋានថា តើវាអាចជាអ្វីជា សត្វចម្លែក ឬ កូនសត្វដាយណូស័រអំបូរ Nessie ។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីរូបថតរបស់សត្វសមុទ្រមិនស្គាល់មួយក្បាលបានងាប់នៅលើឆ្នេរនៃចក្រភពអង់គ្លេសត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
រូបភាពនៃ សាកសពរបស់សត្វនេះ ត្រូវបានចែករំលែកដោយអ្នកដែលបានរកឃើញវានៅលើទំព័រ r/CasualUK Reddit ។ ពួកគេបានសរសេរថា៖ «រកឃើញវានៅឆ្នេរថ្ងៃមុន មានអ្នកណាដឹងថាវាជាអ្វីទេ?»។
សត្វនេះហាក់ដូចជាមានរាងសំប៉ែត ក្បាលមូល ជើងបួន ឬព្រុយដែលមានទំហំខុសៗគ្នា និងកន្ទុយវែង។ រាងកាយរបស់វាមានពណ៌ប្រផេះខ្មៅ មានចំណុចពណ៌សនៅលើក្បាលរហូតទៅដល់កន្ទុយ។
“Baby Loch Ness Monster” គឺជាការផ្ដល់យោបល់មួយ ទោះបីជារូបភាពមិនសូវច្បាស់ថាជា Nessie ក៏ដោយ។ មនុស្សមួយចំនួនធំគិតថាវាអាចជា “ដាយណូស័រ” ពិតមែន ។
អ្នកខមិនម្នាក់ទៀតនិយាយក្នុងភាពប្រាកដចិត្តថាជា “liopleurodon” ដែលជាសត្វល្មូនសមុទ្រស៊ីសាច់ បានផុតពូជនៅក្នុងចុងយុគសម័យ Jurassic ។


ផ្ទុយមកវិញ មានមនុស្សម្នាក់បានពន្យល់បែបផ្សេងថា៖ “វាជា ត្រីបបែល (Ray) ដែលគ្មានស្លាប ប្រហែលវាកើតមកខុសប្រក្រតីដោយសារកត្តាផ្សេងៗ ដូចគ្នាការប្រែប្រួលនៃគ្រោងឆ្អឹង ជាដើម”។ ការបញ្ចេញមតិនេះ ក៏មានការយល់ស្រប ពីអ្នកខមិនម្នាក់ទៀតដែរថា វាមើលទៅដូចជា ត្រីបបែល មែន គ្រាន់តែគ្មានព្រុយប៉ុណ្ណោះ ។
បុរសម្នាក់ទៀតដែលអះអាងថាជាអ្នកនេសាទសមុទ្រ ក៏សុទ្ធតែយល់ស្របថាវាមានទម្រង់ជាត្រីបបែល ដោយមានស្លាប ប៉ុន្តែត្រូវបានកាត់ចេញដោយអ្នកនេសាទ ឬសត្វមំសាសីផ្សេងស៊ី ៕
