ក្នុងការប្រកួតព្រឹត្តិការណ៍World Cup កាលពីម្សិលមិញនេះ អាហ្សង់ទីន បានបំបាក់ម្ចាស់ជើងឯករងឆ្នាំ២០១៨ ក្រូអាត ក្នុងលទ្ធផល៣ទល់នឹង០ ដែលនេះជាលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលមួយនៅក្នុងការប្រកួតពានរង្វាន់នេះ។

ដោយឡែក ការប្រកួតយប់មិញនេះ ក្រុមអាហ្សង់ទីនទាំងមូលបានការសហការគ្នាសុីចង្វាក់ល្អណាស់ ទាំងអ្នកចាំទី ខ្សែការពារ ខ្សែប្រយុទ្ធ សុទ្ធតែបានរួមចំណែកក្រុមដើម្បីរកជ័យជំនះជូនជាតិបាន។ ក្នុងនោះ តារាឆ្នើម Messi (ម៉ែសសុី) បានបង្កើតឱកាស ដោយអូសញ៉ាក់បាល់ដាច់ខ្សែការពារក្រូអាត Gvardiol និងបោះបាល់អោយ Julian Alvarez បានរកគ្រាប់បាល់បានយ៉ាងងាយ នៅនាទីទី៦៩។ ចុងក្រោយលទ្ធផល ក៏បានបញ្ចប់អាហ្សង់ទីនរកបាន ៣គ្រាប់ ចំណែកក្រូអាតរកមិនបាន១គ្រាប់សោះ ទាំងដែលស្ថិតិគ្រប់គ្រងបាល់ អាហ្សង់ទីនមានតែ៣៩ភាគរយ និងក្រូអាតមានដល់ទៅ៦១ភាគរយ។

យ៉ាងណាមិញ ក្រោយឈ្នះប្រកួតយប់មិញនេះ Messi (ម៉ែសសុី) រកគ្រាប់បាល់បាន៥គ្រាប់ បញ្ចូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី២ដង ក្នុងព្រឹត្តិការណ៍World Cup នៅកាតាផងដែរ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

វីដេអូ៖