Loading...
តារាសម្ដែងស្រីអ្នកនាង Lydia Sarunrat Deane ដែលទើបតែសម្រាលកូនប្រុសទីបី របស់នាងកាលពីទី០៧ ខែតុលា ឆ្នាំ២០២២ បានលេចវត្តមាននៅថ្ងៃមង្គលការរបស់ Pancake ទាំងដែលខ្លួនស្ថិតក្នុងស្ថានភាពជាអ្នកម្ដាយកូនខ្ចីនៅឡើយ។
យ៉ាងមិញវាមិនមែនជារឿងចម្លែកសម្រាប់អ្នកម្ដាយរូបនេះនោះ ព្រោះចាប់តាំងពីថ្ងៃសម្រាលភ្លាមនាងមានសុភាពល្អ មាំមួនថែមទាំងមានសម្រស់នៅផូផង់ស្ទើរតែមើលមិនដឹងថាជានាងទើបសម្រាលកូនរួចភ្លាមនោះទេ។ ដោយឡែកនៅក្នុងថ្ងៃរៀបមង្គលការតារាសម្ដែង Pancake វិញ អ្នកនាងនិងស្វាមីបានចូលរួមអបអរសាទរដោយផ្ទាល់ មិនតែប៉ុណ្ណោះគេសង្កេតឃើញមានសិល្បករសិល្បការិនីប្រុសស្រីល្បីៗរួមជាមួយភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត៕