អនិច្ចាខ្មែរ ពិតជាជ្រុលពេកហើយ! កីឡាករខ្មែរម្នាក់ អះអាងថា ខ្លួនត្រូវបានថៃកិបលុយរឿងប្រាក់រង្វាន់អស់៩មុឺនបាត ធ្វើឲ្យបងប្អូនខ្មែរទ្រាំមិនបាននិយាយថា (មានវីដេអូ)

កីឡាករប្រដាល់ខ្មែរម្នាក់ បានបញ្ជាក់ថាខ្លួនត្រូវបានខាងថៃលេងល្បិច ដោយក្លែងបន្លំប្រាក់រង្វាន់ដែលខ្លួនទទួលបាន១០មុឺនបាត

0
44
Loading...

កីឡាករប្រដាល់ខ្មែរម្នាក់ បានបញ្ជាក់ថាខ្លួនត្រូវបានខាងថៃលេងល្បិច ដោយក្លែងបន្លំប្រាក់រង្វាន់ដែលខ្លួនទទួលបាន១០មុឺនបាត មកត្រឹមតែ១មុឺនបាត។

ដោយឡែក យោងតាមគណនីកីឡាប្រដាល់ខ្មែរមួយរូប បានរៀបរាប់តាមវីដេអូខ្លីមួយថា លោកបានខាងថៃកិបកេងទៅលើប្រាក់រង្វាន់របស់លោក​នៅក្នុងកម្មវិធីប្រកួតក្បាច់គុណ Mas ដំបូងឡើងថៃបានប្រាប់ថា បើផ្តួលគូភាគីម្ខាងទៀត (ថៃ) សន្លប់ នឹងទទួលបានប្រាក់រង្វាន់១០មុឺនបាត ប៉ុន្តែតាមជាក់ស្តែងក្រោយពីលោកបានផ្តួលខាងថៃសន្លប់រួច គឺលោកទទួលបានតែ១មុឺនបាតប៉ុណ្ណោះ ទាំងដែលផ្លាករង្វាន់គឺសរសេរច្បាស់ៗថា១០មុឺនបាត។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក៏ខាងថៃក៏បានបន្លំរឿងគីឡូលោកថែមទៀត ដែលនេះលោកបានសុខចិត្តសម្រកគីឡូអស់២លេខទៀត ដើម្បីបានប្រកួត។

យ៉ាងណាមិញ ឃើញថាមានបងប្អូនជាច្រើន បានសម្តែងការខឹងសម្បាទៅកាន់ខាងថៃ ចំពោះរឿងប្រាក់រង្វាន់នេះយ៉ាងខ្លាំងផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កីឡាករខ្មែរ និយាយរឿងត្រូវគេកិបលុយ
ប្រាក់រង្វាន់ច្បាស់ៗ ១០មុឺនបាត

វីដេអូ៖ https://www.facebook.com/watch/?v=1102790137084113

ប្រភព៖ Kun Khmer Fighter News