តំណាងចែកចាយម្នាក់បានបកអាក្រាត ថាម្ចាស់ហ្វ្រេនឆាយ សាច់ក្រកពូឈឹម បានបោកប្រាស់ខ្លួន ដោយមិនគោរពពាក្យសន្យា លក់បានសាច់ក្រក មិនព្រមប្រគល់លុយអោយ ចាំបាត់ៗ។

ដំបូងឡើងជនរងគ្រោះឈ្មោះថា យឹន សុខឃឿន បានបើកហ្វេសប៊ុកឃើញ វ៉ាន ឈុនឡន ហៅពូឈឹម ប្រកាសរើសតំណាងចែកចាយ ទើបខ្លួនមានចំណាប់អារម្មណ៍ ក៏ខលទៅសួរ ពូឈឹមបញ្ជាក់ថាតំណាងចែកចាយផ្តាច់ខេត្តព្រៃវែងអស់៦០០០ដុល្លារ គាត់ក៏ប្រាប់ថាគាត់មានតែ៣០០០ដុល្លារនោះទេ ចាំលក់បានចាំកាត់កងគ្នាតាមនឹង ពូឈឹមក៏យល់ព្រម។
វីដេអូ៖ https://fb.watch/hpjVojsuPB/
ស្អែកឡើងពូឈឹមក៏មកដល់ផ្ទះស្ត្រីម្នាក់នោះ ព្រមទាំងមានមេធាវីមកជាមួយ ដើម្បីបំពេញឯកសារតាមផ្លូវច្បាប់។ ជាតំណាងផ្តាច់ខេត្ត ៦០០គីឡូ នៅពេលដែលអតិថិជនចង់ទិញសាច់ក្រកគឺត្រូវទំនាក់ទំនងមកក្រុមហ៊ុន ហើយបានក្រុមហ៊ុនទំនាក់ទំនងទៅតំណាងចែកចាយតាមក្រោយ ហើយតំណាងចែកចាយមិនអាចមានសិទ្ធយកសាច់ក្រកមកលក់ដោយខ្លួននោះទេ នោះអាចប្រឈមមុខនឹងការខុសច្បាប់គោលការណ៍ក្រុមហ៊ុន។ ចំពោះការទូទាត់លុយ នៅពេលសាច់ក្រកលក់បាន១០គីឡូ ក្រុមហ៊ុននឹងគិតលុយអោយម្តង។

ដោយសារតែលក់ដាច់ ខាងស្ត្រីនោះក៏បានផ្តាច់មួយខេត្តទៀតនៅព្រះសីហនុ អស់៦០០០ដុល្លារ។ ដោយខាងពូឈឹមបានបញ្ចុះបញ្ចូលអោយខាងស្ត្រីនោះយក ប្រសិនជាមិនយកខាងខេត្តព្រះសីហនុ មានគេផ្សេងចង់យកដែរ បន្ទាប់ពីបានប្រគល់អោយសព្វគ្រប់ហើយ ស្ថានការណ៍ក៏ផ្លាស់ប្តូរទៅវិញ។ ដោយលើកនេះពូឈឹមមិនបានវេរលុយមកអោយខាងតំណាងចែកចាយវិញ នៅពេលដែលសាច់ក្រកលក់ដាច់។

យូរៗទៅ ស្ត្រីខាងលើបានអស់ទ្រាំនៅពេលខាងពូឈឹម ចេះតែសន្យាខ្យល់ ទើបគាត់បានដាក់ពាក្យបណ្តឹង ហើយក៏បានបកស្រាយតាមរយៈសារព័ត៍មានតែម្តងទៅ៕
ប្រភព៖ TMN