អង្គភាពដែលទើបបង្កើតថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាសាខាទីពីរនៃកងកម្លាំងអវកាសអាមេរិក នៅក្រៅប្រទេស ដែលមានភារកិច្ចតាមដាន និងស្វែងរកកាំជ្រួចដែលចូលមក ក៏ដូចជាពង្រឹងសមត្ថភាពទាំងមូលរបស់យោធា។ រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ថា វរសេនីយ៍ឯក Joshua McCullion នឹងបញ្ជាអង្គភាពនេះ ។
ឧត្តមសេនីយ Paul LaCamera មេបញ្ជាការកងកម្លាំងអាមេរិកកូរ៉េ បាននិយាយថា អង្គភាពនេះនឹងពង្រឹងសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិភាព និងសន្តិសុខនៅលើ ឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។
LaCamera បាននិយាយនៅក្នុងពិធីមួយនៅឯមូលដ្ឋានអាកាស Osan ទីក្រុង Pyeongtaek ថា “អរគុណចំពោះប្រតិបត្តិការអវកាស យោធាអាមេរិកនឹងប្រមូលព័ត៌មានបន្ថែម ការតភ្ជាប់កាន់តែប្រសើរ ត្រឹមត្រូវ និងស្របច្បាប់” ។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពអាចទៅដល់សហរដ្ឋអាមេរិក។
កាលពីខែធ្នូ កងទ័ពអាកាសកូរ៉េខាងត្បូងក៏បានបង្កើតអង្គភាពអវកាសផ្ទាល់ខ្លួន ដើម្បីពង្រឹងកម្លាំង និងសមត្ថភាពរបស់ខ្លួនក្នុងការសហការជាមួយសហរដ្ឋអាមេរិក។
ទាហានអាមេរិកប្រហែល ២៨.៥០០ នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) បានបញ្ចប់ដោយបទឈប់បាញ់៕ ប្រភពពី៖ reuters