ឃើញភ្លាមអៀនភ្លែត!! សូម្បីតែ Han So Hee ក៏ខ្មាស​អៀន ហើយ​ទប់​ចិត្ត​មិន​បានដែរ នៅពេលឈរក្បែរស្រីស្អាតនេះ

0
39
Loading...

វាជាព្រឹត្តិការណ៍ជួបជុំតារាមួយទៀតដើម្បីអបអរសមិទ្ធផលរបស់ពួកគេដែលបានប្រឹងប្រែងពេញមួយឆ្នាំ ជាពិធីប្រគល់ពានរង្វាន់នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។ តារាល្បីៗបានប្រមូលផ្តុំគ្នានៅប្រទេសជប៉ុនសម្រាប់កម្មវិធីពានរង្វាន់ Asia Artist Awards ឆ្នាំ ២០២២ (ហៅម្យ៉ាងទៀតថា AAAs) ក៏មានខាង Idols មិនថា IVE, THE BOYZ, Kep1er, LE SSERAFIM, SEVENTEEN ផងដែរ។

ខាងតារាសម្ដែងមានទាំងតារាស្រីល្បីៗដូចជា Han So Hee, Park Min Young, Lee Junho សមាជិកក្រុម 2PM និង Kim Sejeong ទៀតផង។

ចុងក្រោយបំផុត (១៤ ធ្នូ ២០២២) នៅលើ Twitter បានចែករំលែករូបភាពនៃ Han So Hee និង Jang Won Young ដែលឈរក្បែរគ្នាក្នុងព្រឹត្តិការណ៍នេះ។ ហើយវាហាក់បីដូចជា Han So Hee ទប់ចិត្តមិនបាន នៅពេលដែលនាងជួបប្អូនស្រី Won Young។

លើសពីនេះ unnie ក៏បានធ្វើសកម្មភាពអៀនយ៉ាងខ្លាំង អាចនិយាយបានថាជាពេលដែលគួរឱ្យស្រលាញ់ និងគួរឱ្យចាប់អារម្មណ៍ខ្លាំង អ្នកទាំងពីរស្រស់ស្អាតដូចគ្នា ៕ ប្រភពពី៖ allkpop