ថៃ៖ ល្បីថាពួកគេជាតារាល្បី ពួកគេប្រាកដជាមើលថែខ្លួនឯងបានល្អទាំងរូបរាង និងមុខមាត់។ ការថែរក្សារាង ទាមទារការហាត់ប្រាណ និងការគ្រប់គ្រងរបបអាហារ ប៉ុន្តែអ្នកខ្លះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតប្រាប់ឥតឈប់ឈរថា ស្គមពេកហើយ ពួកគេបារម្ភពីសុខភាព idol គេខ្លាំង ដូចជាតារាស្រី “Taew Nattaphon Temeeruk” អីចឹង ប៉ុន្តែនាងតបទៅវិញថា ឃើញរាងបែបនេះ ខ្ញុំត្រូវហាត់ប្រាណរាល់ថ្ងៃ ។
អ្នកទី២ គឺ នាង “Air Phanthila Fuklin” ជាស្រីស្អាតរាងតូចច្រឡឹង ដែលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ។ នាងមានតួលេខចង្កេះតូចទៅៗ។
អ្នកទីបីគឺ “Mai-Davika Horne” តារាសម្ដែងស្រីដ៏ល្បីម្នាក់ ដែលទោះជាមានរូបរាងបែបណាក៏ដោយ ធ្វើឲ្យអ្នកគាំទ្រដកដង្ហើមធំ ។ ពួកគេភ្ញាក់ផ្អើលទាំងសម្រស់ និងរាងស្រឡូនរបស់នាង តែក៏មានអ្នករិះគន់ថានាងស្គមស្គាំងជ្រុលពេក ។
នាងបានលាតត្រដាងទៅកាន់អ្នកនិយមលេងអ៊ីនធឺណិតទាំងនោះថា នាងគ្រាន់តែស្គមដោយការហាត់ប្រាណប៉ុណ្ណោះ ។ ‘ក្នុងសម័យនេះ ជាសម័យដែលយើងធ្វើការដើម្បីបានទំហំពិត សុខភាពល្អ ។’
ទោះយ៉ាងណាពួកគេនិយាយដោយសម្លេងរួមថាពួកគេស្គមក៏ពិតមែន តែមានសុខភាពល្អ ដោយការហាត់ប្រាណ។ ចុះប្រិយមិត្តគិតយ៉ាងណាដែរ?
ប្រភព៖ បរទេស