គ្រាន់តែឃើញរូបភាពដូច Jennie ក្រុម BLACKPINK ត្រូវសត្វស្វាបោចសក់ នាំគ្នាស៊ែរនោះស៊ែរ ចុងក្រោយបានត្រឹមអស់សំណើច

0
80
Loading...

អ្នកគាំទ្រ តារាទាំង ៤ ក្នុងក្រុម BLACKPINK មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែក រូបថតដែលអះអាងថា អាចជាតារាស្រីរូបនេះកំពុងត្រូវសត្វស្វាទាញសក់ដោយស្វាញីក្នុងសួនសត្វមួយកន្លែង។

នាងបានស្រែកយ៉ាងខ្លាំង ហើយព្យាយាមគេចចេញ ខណៈអ្នកគាំទ្រ BLACKPINK ខ្លះគិតថានារីម្នាក់នេះប្រហែលជា Jennie ព្រោះនាងស្លៀកពាក់ដូច Jennie តែម្ដង។

បន្ទាប់ពីមើលល្អិតល្អន់ នារីម្នាក់នេះមានមុខមាត់ និងស្លៀកពាក់ដូច Jennie ប៉ុន្តែមិនមែនជា Jennie ក្រុម BlackPink នោះទេ។ ភាពស្រដៀងនេះ វាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ ដែលធ្វើឲ្យមានការយល់ច្រឡំ។

បន្ទាប់ពីការពិតត្រូវបានលាតត្រដាងនោះ ទីបំផុតករណីនេះត្រូវបានក្រឡាប់ ពីទៅជារឿងអស់សំណើចពី BLACKPINK ទៅជា BLINKs សម្រាប់អ្នកគាំទ្រ ៕ ប្រភពពី៖ allkpop