ថ្មីៗនេះ មាននារីម្នាក់បានធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ស្ទើរតែត្រូវចោរឆក់ទូរស័ព្ទបាត់ទៅហើយ នៅតាមផ្លូវស្ងាត់ម្នាក់ឯងយប់ព្រលប់។

ដោយឡែក បើយោងតាមការអះអាងរបស់នារីម្នាក់នេះ បានបញ្ជាក់ថា ដំបូងខ្លួនបានជិះកង់ដើម្បីហាត់ប្រាណនៅតាមផ្លូវម្តុំវត្តទួលម្នាក់ឯង ដោយពេលនោះខ្លួនក៏បានទាញទូរស័ព្ទដើម្បីឆាតទៅប្អូន ប៉ុន្តែមិនទាន់ទាញទូរស័ពចេញស្រួលបួលផង ក៏មានមនុស្សប្រុសពីរនាក់ជិះម៉ូតូ Dream ពណ៍ខ្មៅ បានធ្វើការឆក់ទូរស័ព្ទនារីខាងលើ ប៉ុន្តែត្រូវនាងទាញកញ្ឆក់មកវិញភ្លាមៗ ហើយបុរសទាំងពីរក៏ជិះបាត់ទៅ។ បន្ទាប់មកនារីខាងលើបានជិះទៅមុខ ក៏ឃើញបុរសពីរនាក់នោះជិះតាមទៀត ដោយមិនដឹងធ្វើយ៉ាងម៉េច នាងក៏បានជិះទៅកន្លែងដែលមានមនុស្សច្រើន ទើបបុរសពីរនាក់នោះឈប់ជិះតាមទៅ។


យ៉ាងណាមិញ អ្នកជិះម៉ូតូ ឬកង់ពេលយប់ គួរតែកុំជិះតាមផ្លូវស្ងាត់ ជាពិសេសស្រីៗ តែម្តង ព្រោះថាគ្រោះថា្នក់មិនអាចមើលឃើញមុននោះទេ៕