ទឹកចិត្តប្រពៃណាស់! ឃើញស្ត្រីឈឺពោះខ្លាំង ជិតសម្រាលកូន នៅកណ្ដាលថ្ងៃក្ដៅ មានចិត្តសណ្ដោសជូនទៅពេទ្រ (មានវីដេអូ)

0
64
Loading...

មនុស្សល្អនៅលើលោកនេះនៅតែមានច្រើន មិនថានៅទីណា ឬកន្លែងណាឡើយ គ្រាន់តែអំពើល្អខ្លះស្ដែងចេញតាមរូបភាពផ្សេងៗគ្នា ។

ជាក់ស្ដែង មុននេះបន្តិច បងប្រុសម្នាក់ដែលគាត់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នួន នីគីដា មានចិត្តមេត្តា បានជួយស្ត្រីម្នាក់ដែលកំពុងស្ថិតក្នុងសភាពឈឺពោះខ្លាំងជិតសម្រាលកូន ហើយក៏កំពុងធ្វើដំណើរតាមរ៉ឺម៉កម៉ូតូ ។

នៅក្នុងវីដេអូមួយដែលគាត់បានបង្ហោះ សភាពស្ត្រីម្នាក់នេះ ពិតជាគួរឲ្យអាណិត ដោយសារពោះខ្លាំង។ បុរសជាម្ចាស់គណនីខាងលើ ក៏ជាម្ចាស់ឡានមានចិត្តល្អ ក៏ហៅពួកគេឡើងឡាន ដើម្បីធ្វើដំណើរទៅកាន់មន្ត្រីពេទ្រ ។

យោងតាមម្ចាស់គណនី នួន នីគីដា ក៏ជាអ្នកដែលបានជូន ស្ត្រីពោះធំជិតសម្រាកទៅមន្ត្រីពេទ្រ បានសរសេរថា៖ «បើកឡានតាមផ្លូវ ឃើញគាត់ឈឺពោះសំរាលកូនខ្លាំង ទាំងកណ្តាលថ្ងៃ ខ្ញុំបានជួយជូនគាត់ទៅមន្ទីពេទ្យ ដើម្បីអោយទាន់ពេលវេលា ជូនពរ សុខសប្បាយទាំងម្តាយ នឹង កូន» ។

សូមទស្សនាវីដេអូខាងក្រោម៖