ចាន់ វឌ្ឍនាកា គឺជាកីឡាករកម្ពុជាដ៏មានទេពកោសល្យម្នាក់នៅក្នុងចំណោមកីឡាករបាល់ទាត់ជួរមុខនៅក្នុងប្រទេសកម្ពុជា ដោយកន្លងមករូបគេធ្លាប់លេងអោយក្រុមជម្រើសជាតិកម្ពុជាតាំងពី U-19 រហូតដល់ឡើងជម្រើសជាតិឈុតធំទៀតផង។

តួយ៉ាង បើទោះបីជាអាជីពជាកីឡាករបាល់ទាត់មានភាពជោគជ័យ យ៉ាងណាក្តី ក៏វឌ្ឍនាកា មិនចោលការសិក្សាដែរ ដោយរូបគេនៅតស៊ូរៀនថ្នាក់បរិញ្ញាប័ត្រដដែល ដោយរូបគេយល់ឃើញសារៈសំខាន់នៃការសិក្សា គឺពិតមិនអាចខ្វះបាន ទោះបីជាលោកមានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់យ៉ាងណាក្តី។

ជាក់ស្តែងក្នុងពេលនេះ តារាឆ្នើមបាល់ទាត់រូបនេះ ត្រូវឡើងការពារសារណាបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាន់ទី១៧ នៃ មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លីផងដែរ ហើយលោកក៏បាន ឆ្លៀតឱកាសនេះថ្លែងអរគុណទៅកាន់ លោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន និង ផ្ដល់អនុសាសន៍ល្អៗនាពេលកន្លងមកផងដែរ៕


