ក្នុងបណ្តាញសង្គមហ្វេសប៊ុកពេលនេះ ឃើញមានការចែករំលែកនារីម្នាក់ដែលបានស្លៀកពាក់ឈុតនារីអប្សារាខ្មែរ ដែលធ្វើអោយមហាជនភ្លូកទឹកភ្លូកដីនៅលើទឹកដីអាមេរិក នាំគ្នាសរសើរដល់នារីម្នាក់នោះពេញៗមាត់តែម្តង។

តាមពិតនារីម្នាក់នេះមានឈ្មោះថា Tianna Lynnm គឺមានឈាមជ័រជាខ្មែរអាណិកជនអាមេរិក ដែលសព្វថ្ងៃនេះ នាងគឺជា Fashion Nova នៅឯរដ្ឋឡូសអាន់ជ័រលេស កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ជារឿយៗ Tianna តែងតែបង្ហោះរូបភាពជាមួយនឹងសម្លៀកបំពាក់បែបសុិចសុី អមជាមួយនឹងរូបរាងដ៏គួរអោយខ្នាញ់របស់នាង មើលទៅគឺពិតជាស្អាតខ្លាំងមែនទែន។

ដោយឡែក នារីអាណិកជនម្នាក់នេះ បានលើកមុខមាត់ និងបង្ហាញការគាំទ្រអប្សារាប្រទេសកម្ពុជា ដោយបានយកឈុតសម្លៀកបំពាក់នារីអប្សរា ច្នៃបែប Modern មកបង្ហាញអោយអ្នកគាំទ្ររបស់នាងបានឃើញ អំពីភាពអស្ចារ្យ និងសោភ័ណភាពរបស់ខ្លួន នៅពេលដែល Tianna បានគ្រងឈុតនេះ មើលទៅពិតជាសមណាស់ ទោះបីជារាងសុិចសុីបន្តិចមែន ប៉ុន្តែមើលទៅគឺស្អាតម្យ៉ាងបែបច្នៃប្រឌិតបែបលោកខាងលិច ។
មានអ្នកសរសើរថា មានការច្នៃប្រឌិត ប៉ុន្តែក្នុងនោះក៏មានអ្នកខមិន មិនពេញចិត្តដូចគ្នា ដោយគិតថា វាបានធ្វើអោយបាត់អត្តសញ្ញាណអប្សរាខ្មែរ ៕



