កត់សម្គាល់ឃើញថា តារាសម្ដែងអ្នកនាង គឹម លីហ្សា មួយរយៈចុងក្រោយនេះគឺកាក់កបមែនទែនជាមួយការងាររកស៊ីផ្ទាល់ខ្លួន បើកហាងថ្មី ក៏ដូចជាផលិតផលផ្សេងៗទៀត ក៏ដូចជាការសិល្បៈថតកំប្លែងជាដើម។
អំឡុងពេលកំពុងជោគជ័យលើអាជីព ស្រាប់តែ គឹម លីហ្សា បានបញ្ចេញមតិតាមបណ្ដាញសង្គម ដោយបង្ហោះសារភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលមានខ្លឹមសារធ្វើឲ្យ Team ស្រីប្ដីឃើញហើយចត់បាយ។ អ្នកនិយមលេងបណ្ដាញសង្គមគិតថា ខ្លឹមសារនេះទាក់ទងភាពយន្តរឿងអប់រំ ១៨+ ដែលកំពុងល្បីលើបណ្ដាញសង្គម ។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់អ្នកនាង គឺម លីហ្សាបានសរសេរថា៖ «មនុស្សស្រីត្រូវចាំ ទោះនាងឡើងគ្រែជាមួយប្តីគេប៉ុន្មានរយដងក៏គេគ្មានអារម្មណ៍ស្រលាញ់នាងកាន់តែខ្លាំងជាងមុន ដូចដែលគេស្រឡាញ់ ប្រពន្ធ និង កូនគេដែរ បើយើងជ្រុលជាល្ងង់ហើយនាងគួរដកខ្លួនចេញ កុំឲ្យល្ងង់ ហើយ ល្ងង់ទៀត កុំគិតថាខ្លួនឯងជាស្រីម្នាក់ សម្រស់ស្រស់ស្អាត ហើយអស្ចារ្យសម្រាប់គេនោះ ខុសហើយ 😒
បេីគេគិតថានាងអស្ចារ្យសំរាប់គេមែន គេមិនមែនគ្រាន់តែយកនាងលួចលាក់ប៉ុណ្ណឹងនោះទេ សម្រាប់មនុស្សប្រុសប្រពន្ធ និង កូន អស្ចារ្យ និង គេមានតម្លៃណាស់ ។ ចុងក្រោយគេទៅលត់ជង្គង់សុំទោសប្រពន្ធគេដដែល ហេីយអ្នកដែលគេចោលគឺជានាង ។
សូមធ្វេីខ្លួនអោយមានតំលៃ ប្រុសពេញផែកដី រក1ជាកម្មសិទ្ធខ្លួនឯងទៅ
អោបប្តីគេវាសប្បាយមិនបានយូនោះទេ😏
Captain អប់រំ
Team ប្រពន្ធដើម❤️️» ។
យ៉ាងណា ឃើញថា មានអ្នកគាំទ្រជាច្រើនតាមរយៈខមិន នៅលើផូសរបស់អ្នកនាង ៕ប្រភព និងរូបភាព៖ ហ្វេសប៊ុក Kim Liza