សហរដ្ឋអាមេរិកពង្រីក ‘បញ្ជីខ្មៅ’ ផ្តោតលើឧស្សាហកម្មបន្ទះឈីបរបស់ចិន

0
45
Loading...

ក្នុងចំណោមក្រុមហ៊ុនដែលបានបន្ថែមថ្មីគឺ YMTC ដែលជាសហគ្រាសផលិតបន្ទះឈីប semiconductor ឈានមុខគេមួយនៅក្នុងប្រទេសចិន។ មន្ត្រីសហរដ្ឋអាមេរិកមានការព្រួយបារម្ភថា YMTC អាចផ្ទេរបច្ចេកវិទ្យារបស់អាមេរិកទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei និង Hikvision ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅពីមុន។

នៅក្រោមច្បាប់ថ្មីនេះ អ្នកផ្គត់ផ្គង់ YMTC នឹងត្រូវបានហាមឃាត់មិនឱ្យផ្ទេរទំនិញពីសហរដ្ឋអាមេរិកទៅក្រុមហ៊ុន លុះត្រាតែពួកគេត្រូវបានផ្តល់អាជ្ញាប័ណ្ណ ដែលពិបាកទទួលបាន។

ទន្ទឹមនឹងនេះ អាជីវកម្មចំនួន ២១ ដែលកំពុងប្រតិបត្តិការក្នុងវិស័យនៃបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI chips) ប្រឈមមុខនឹងការរឹតត្បិតខ្លាំងជាងនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនចង់ឱ្យក្រុមហ៊ុនទាំងនេះមិនអាចទទួលបានបច្ចេកវិទ្យាដែលអាចប្រើប្រាស់ក្នុងឧស្សាហកម្មប្រើប្រាស់ឧបករណ៍របស់សហរដ្ឋអាមេរិកនៅលើឆាកសកល។

លោក Thea Kendler ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសម្រាប់ការគ្រប់គ្រងការនាំចេញបាននិយាយថា “ផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិកតម្រូវឱ្យយើងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ (ប្រទេសចិន) ពីការចូលប្រើបច្ចេកវិទ្យាទំនើប” ។

មុននេះ នៅដើមខែតុលា រដ្ឋបាលប្រធានាធិបតី Joe Biden បានប្រកាសបទប្បញ្ញត្តិនាំចេញថ្មី រួមទាំងការទប់ស្កាត់ការចូលប្រើរបស់ចិនទៅកាន់បន្ទះឈីបមួយចំនួនដែលផលិតដោយសមាសធាតុពីសហរដ្ឋអាមេរិក។

ដូច្នោះហើយ ក្រុមហ៊ុនអាមេរិកនឹងមិនអាចនាំចេញឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ក្រុមហ៊ុនដែលមានទីតាំងក្នុងប្រទេសចិនដោយគ្មានអាជ្ញាប័ណ្ណនោះទេ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនជាលើកដំបូងបានហាមប្រាមពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្ត្រៃយ៍ពីការជួយប្រទេសចិនក្នុងការអភិវឌ្ឍផលិតផល semiconductor នេះបើយោងតាម ​​Bloomberg ៕ ប្រភពពី៖ Bloomberg