ក្រោយពីរឿងប្រភេទ១៨+ របស់ខ្មែរបានបង្ហោះនៅក្នុងបណ្តាញសង្គមរួចមក ឃើញថាមានបងប្អូនខ្មែរជាច្រើននាំគ្នាភ្ញាក់ផ្អើល និងបានចែកចាយព្រោងព្រាត រហូតដល់មានអ្នកបានផ្ញើវីដេអូ និងរូបទាំងនោះមកអោយលោក ផែង វណ្ណៈធ្វើការរិះគន់នៅគ្នុងបណ្តាញសង្គមទៀត។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេរថា «មានអ្នកផ្ញើសាច់រឿងក្តៅសាច់មកអោយលោកមើល ដើម្បីវិភាគ ប៉ុន្តែលោកបានតបទៅវិញថា កុំវប្បធម៌ជ្រុលនិយម កុំប្រពៃណីជ្រុលនិយម ក្រលេកមេីលប្រទេសថៃជិតខាងយេីងដែលមានវប្បធម៌ អរិយធម៌ ប្រពៃណី ស្ទើរតែស្រដៀងយើង តើគេដើរដល់ណាទៅហើយ? រាល់ថ្ងៃសេដ្ឋកិច្ចគេខ្លាំងដោយសារអី? ទេសចរណ៍ថៃខ្លាំងមិនមែនគេគ្រប់គ្រងចាត់ចែងល្អអស្ចារ្យជាងយេីងទេ តែគេមិនជ្រុលនិយមហួសហេតុ គេមេីលឃេីញផលប្រយោជន៍ប្រជាជនគេ ជាតិគេជាធំ ដូច្នេះគេមិនយកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មកដាក់មុខស្រែកតាមហ្វេសប៊ុកទេ»។


លោក ផែង វណ្ណៈ បានបន្តទៀតថា «ប្រជាជនខ្មែរគួរតែបេីកទូលាយបន្តិចទៅ ជំនាន់អង្គរក៏អប្សារាគ្មានអាវដែរ»។

យ៉ាងណាមិញ មានបងប្អូនខ្មែរជាច្រើនជាច្រើនបាននាំគ្នាគាំទ្រសំណេរ លោក ផែង វណ្ណៈ ដែលបាននិយាយចំចំណុច ដែលអាចដាស់អារម្មណ៍បងប្អូនខ្មែរ អោយគិតពីផ្លូវវិជ្ជមាន ជាជាងគិតអ្វីៗក្នុងផ្លូវអវិជ្ជមាន៕
